សហរដ្ឋអាមេរិក ៖ ដូចដែរបានជ្រាបហើយ តារាចម្រៀង អ៊ាម វន្នី ជាតារាប្រុស ទទួលការគាំទ្រខ្លាំងពីមហាជន តាមរយៈសម្លេងស្រាលស្រទន់ ពិសេសពេលបកស្រាយចម្រៀងប្រពៃណីម្តងៗ ធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍តាមស្ទើរមិនចង់ឲ្យចប់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ងាកទៅមើលជីវិតឯកជនវិញ អ្នកគាំទ្រភាគតិចណាស់ ដឹងថាតារាប្រុសរូបនេះមានភរិយានិងកូនៗធំអន្ធឹកអស់ទៅហើយ ដោយសារតែសម្រស់របស់រូបលោកហាក់នៅក្មេងខ្ចី មិននឹកស្មានថាមានគ្រួសាររួចនោះឡើយ ជាងនេះទៅទៀត ក៏មិនធ្លាប់លេចឮដំណឹងរូបលោករៀបការឡើយ។
តែផ្ទុយទៅវិញ ស្ងាត់ៗថ្មីៗនេះ តារាចម្រៀង អ៊ាម វន្នី ដឹកដៃភរិយាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និងរៀបការនៅទឹកដីសហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅខ្លាំង ដោយរូបលោកបានបង្ហើបថា ៖
យ៉ាងណាមិញ សម្រាប់ពិធីអាពាហ៍ពិពាហ៍នេះ គេក្រឡេកឃើញមានសិល្បករខ្មែរ និងបងប្អូនខ្មែរជាច្រើននៅទីនោះ ចូលរួមយ៉ាងកុះករ ងាកទៅមើលកូនប្រុសស្រីទាំងពីរនាក់វិញ មិនបានចូលរួមពិធីមង្គលនេះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភពរូបភាព ៖ Dymanh photography