ភ្នំពេញ៖ ការដែលមានគ្រួសារចេះស្រលាញ់គ្នា ជារឿងដែលល្អប្រសើរបំផុត តែប្រសិន បើប៉ះម្តាយក្មេក ចិត្តធម៌ទៀតនោះ គឺកាន់តែ ជីវិតទទួលបានភាពស្រស់បំព្រងថែមទាំងមួយកម្រិតទៀត។

ក្នុងនោះដែរ នាពេលបច្ចុប្បន្ននេះ ក៏មានតារាល្បីៗ បានសាងជីវិតគ្រួសារដ៏មានសុភមង្គល ជាមួយគ្នា ហើយជាពិសេស ពួកគេ ក៏ទទួលបានម្តាយក្មេក ដែលស្រលាញ់ មើលថែ ពួកគេ ដូចជាកូនបង្កើតយ៉ាងដូច្នោះដែរ។

មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើន បានសរសើរ និងច្រណែននឹងវាសនារបស់ពួកគេដែល បានម្តាយក្មេកល្អដល់ថ្នាក់នេះ៕

តោះតាមដានជាមួយខ្មែរឡូត ថាតើ តារាណាបានម៉ែក្មេកល្អខ្លះ៖

១) ម្តាយក្មេក ព្រាប សុវត្ថិ៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីជីវិតឯកជនរបស់ លោក ដែលតែងតែបង្ហាញ តាមរយៈក្រុមគ្រួសារ។ ក្នុងនោះ លោក ក៏អាចនិយាយបានថា មានសំណាងដែរ ដែលបានម្តាយក្មេក ស្រលាញ់ និងមើលថែ លោក ដូចកូនបង្កើត។ ជាពិសេស រៀងរាល់ថ្ងៃខួបកំណើត លោក ព្រាប សុវត្ថិម្តងៗ អ្នកស្រី តែងរៀបចំ កម្មវិធីឲ្យ លោកជានិច្ច មិនដែលខកខាននោះទេ។

ម្តាយក្មេក ព្រាប សុវត្ថិ
ម្តាយក្មេក ព្រាប សុវត្ថិ

២) នាងគ្រត៖ នៅក្នុងជីវិតពិត របស់តារាកំប្លែង ជាស្រ្តីម្នាក់ ដែលមានចិត្តសណ្តោសប្រណី មកកាន់កូនជានិច្ច ដែលខុសឆ្ងាយ ពេលអ្នកស្រី ដើរតូជាកាច ឈ្នានីស ក្នុងសាច់រឿង។​ តួយ៉ាង នាងគ្រត ទើបតែទទួលបានកូនប្រសារស្រី ចូលក្នុងគ្រួសារ របស់អ្នកស្រី។ ដោយក្នុងនោះ តារាកំប្លែងរូបនេះ ក៏បានមើលថែ និងទិញ របស់របរ ឲ្យកូនស្រីប្រសារ ជាញឹកញាប់។ 

អ្វីដែលសំខាន់ជាងនោះទៅទៀត កាលពីថ្មី ដែលកូនប្រសារអ្នកស្រី ទទួលសញ្ញាប័ត្រ ក៏អ្នកស្រី បានចូលរួម និងផ្តល់ជាកម្លាំងចិត្ត បើទោះបីជាខ្លួនមានការរវល់ប៉ុណ្ណាក៏ដោយ។

នាងគ្រត
នាងគ្រត

៣) ម្តាយក្មេក ផន សុផារី៖ ​បើទោះបីជា ផន សុផារី និង ស្វាមី ទើបតែរស់នៅជាមួយគ្នា បានប៉ុន្មានឆ្នាំពិតមែនក៏ដោយ តែ​ស្វាមីនាង អាចនៅយ៉ាងចុះសម្រុង ជាមួយនឹងក្រុមគ្រួសារខាងនាងបាន ក៏ព្រោះតែ មានម្តាយក្មេក ចិត្តល្អ និង តែងតែ យល់ចិត្ត កូនប្រសារជានិច្ច ចាត់ទុកដូចជាកូនបង្កើត។ ជាពិសេស រាល់មានកម្មវិធីពិសេសនានា ម្តាយផន សុផារី តែងតែរៀបចំ ធ្វើឲ្យកូនប្រសារប្រុស មិនដែលភ្លេច និងមិនឲ្យខានម្តងណា នោះទេ។

ផន សុផារី និងគ្រូសារ

៤) គឹម លីហ្សា៖ អាចនិយាយបានថា សំណាងរបស់ គឹម លីហ្សា​ ដែលបានទាំងស្វាមី ស្រលាញ់នាង ថែមទាំងបាន ម្តាយក្មេក មើលថែ និង​ស្រលាញ់នាង មិនចាញ់កូនបង្កើតប៉ុន្មានទេ។ ជាពិសេស កន្លងមក រូបនាង តែងតែ សរសើរ ពីចរិតម្តាយក្មេក​របស់នាង ដែលផ្តល់តម្លៃ និង ផ្តល់ភាពកក់ក្តៅឲ្យនាងជានិច្ច នៅពេលនាងរស់នៅប្រទេស អូស្រ្តាលី។

គឹម លីហ្សា
គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង