មិនសូវបញ្ចេញមុខទេ ការពិត តារាកំប្លែង​គ្រត មានកូនស្រីពៅ ស្រស់ស្អាតបែបនេះ

//s9.kh1.co/e4/e419b68d2bb687840940a2ce4c37c96292a2e4dd.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនសូវបញ្ចេញមុខប៉ុន្មានទេ តែកូនស្រីពៅ គ្រត កំប្លែងស្រស់ស្អាត សម្រស់គួរឲ្យទាក់ទាញមិនចាញ់បងស្រី មុខមាត់វិញដូច អ្នកម៉ាក់

រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក តារាកំប្លែង គ្រត​ ត្រូវមហាជន ពេញចិត្តនឹងទេពកោសល្យសម្តែង កំប្លែងស្ងួត ដែលធ្វើឲ្យ មហាជនតែងផ្ទុះសំណើចរហូតរាល់ពេលទស្សនា មិនតែប៉ុណ្ណោះ ទោះបីពេលនេះ រាងឃ្លាតឆ្ងាយពីវង់សម្តែងកំប្លែងក្តី តែតារាស្រីរូបនេះ នៅតែមានប្រជាប្រិយដូចមុនដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មួយរយៈចុងក្រោយ គេឃើញ រូបនាងនិងកូនប្រសារស្រី តែងLive លក់សម្លៀកបំពាក់​​ ព្រោះមានពេលទំនេរ ខណៈមិនសូវបានចេញសម្តែង កំឡុងពេលរាតត្បាតនៃកូវីដ រហូតដល់មាន ហ្វេនខ្លះៗគិតថា ជាកូនស្រីបង្កើតថែមទៀតផង យ៉ាងណាក្តី តារាកំប្លែងរូបនេះ​ មានកូនតែ២នាក់ប៉ុណ្ណោះ កូនប្រុសច្បង និងកូនស្រីពៅ

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល សម្រស់កូនស្រីពៅវិញ គឺពិតជា ស្រស់ស្អាតខ្លាំងណាស់ មិនចាញ់បងថ្លៃស្រីប៉ុន្មានឡើយ ហើយ រូបនាង មានមុខមាត់ដូចអ្នកម៉ាក់ជាខ្លាំង មុខមាត់ស្រស់ស្អាតគួរឲ្យគយគន់ និងមានកម្ពស់ខ្ពស់ស្រលះកាត់តាមម្តាយ ហើយថែមទាំង រាងតូចច្រឡឹង អ្វីដែលកាន់តែឡូយទៀតនោះ កូនស្រី ត្រូវគេដឹងថា ជាអ្នករៀនសូត្រពូកែម្នាក់ ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាក្រោម ៖

   តារាកំប្លែង គ្រត​
   តារាកំប្លែង គ្រត​
   តារាកំប្លែង គ្រត​ កូនប្រសារ និងកូនស្រី
   តារាកំប្លែង គ្រត​ កូនប្រសារ និងកូនស្រី
   តារាកំប្លែង គ្រត​ កូនប្រសារ និងកូនស្រី
   តារាកំប្លែង គ្រត​ កូនប្រសារ និងកូនស្រី
   តារាកំប្លែង គ្រត​ កូនស្រី និងស្វាមី
   តារាកំប្លែង គ្រត​ កូនស្រី និងស្វាមី
   តារាកំប្លែង គ្រត​ និងកូនស្រី
   តារាកំប្លែង គ្រត​ និងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
នាងគ្រត តារាកំប្លែង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T