តារាជើងចាស់ទាំងនេះ អាយុច្រើនទើបធ្វើការកែស.ម្ផស្ស

//s9.kh1.co/71/71569d73e78d2c47b42d8267fb5aaa689250570e.jpeg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ក្រោយកែសម្ផស្ស សម្រស់ប្ដូរមកកាន់តែក្មេង ហើយស្រស់សោភាជាងមុនតែម្ដង។

កម្សាន្ត៖ ពិតណាស់ បច្ចុប្បន្នមិនថាអ្នកក្រៅសិល្បៈ ឬសិល្បករ សិល្បការិនីនោះទេ សុទ្ធសឹងតែទទួលសេវាកម្មកែសម្ផស្សសឹងគ្រប់គ្នា។ ម្យ៉ាងការកែសម្ផស្សគឺជួយបង្កើនសម្រស់ឲ្យមើលទៅមានភាពទាក់ទាញ ស្អាតជាងរូបសម្រស់ធម្មជាតិ។ ក្នុងនោះដែរ គេក៏ឃើញមានតារាខ្មែរជាច្រើន បានសម្រេចចិត្តផ្លាស់ប្ដូរមុខមាត់ ដោយការកែច្រមុះ មាត់ ភ្នែក ឬទម្រង់មុខជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភាគច្រើនគេតែងតែឃើញតារាវ័យក្មេងប៉ុណ្ណោះ ដែលកែសម្ផស្ស ប៉ុន្តែមួយរយៈចុងក្រោយនេះ មានសិល្បការិនីជើងចាស់៣រូប ងាកទៅទទួលសេវាកម្មកែសម្ផស្សដើម្បីឲ្យរូបសម្រស់ក្មេងជាងមុនថែមមួយកម្រិតទៀត។ ហើយតារាជើងចាស់មានវ័យជ្រេទាំង៣នាក់ ដែលព្រមកែសម្ផស្សនោះមានដូចជា៖ 

១៖ យាយអឿន

តារាកំប្លែងជើងចាស់ យាយអឿន ឈានជើងចូលសិល្បៈមកអស់ជាច្រើនឆ្នាំ ហើយក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ បើងាកទៅមើលកាលពីប៉ុន្មានឆ្នាំមុន តារារូបនេះបានសម្រេចចិត្តកាត់ត្របកភ្នែក អ៊ុតបន្តឹងស្បែកមុខ និងកាត់ស្លាបច្រមុះជាដើម។

យាយអឿន
យាយអឿន
យាយអឿន
យាយអឿន

២៖ យាយយ៉យ

តារាពហុជំនាញ យាយយ៉យ ជាតារាស្រីជើងចាស់ដែលពោរពេញទៅដោយសមត្ថភាព ដែលមានឈ្មោះល្បីល្បាញខ្លាំង។ បើទោះបីចូលសិល្បៈច្រើនឆ្នាំ ប៉ុន្តែនៅតែទទួលបានការគាំទ្រពីមហាជនច្រើនដដែល។ ក្នុងនោះនោះដែរ គេដឹងថាសិល្បការិនីជើងចាស់រូបនេះ ក៏ធ្លាប់បានកែសម្ផស្សដូចយាយអឿនយ៉ាងដូច្នោះដែរ។ 

យាយយ៉យ
យាយយ៉យ
យាយយ៉យ
យាយយ៉យ

៣៖ អ្នកនាង គ្រត

តារាកំប្លែងស្រីដែលនិយមឲ្យមហាជនញញឹមសើចបិទមាត់មិនជិតអ្នកនាង គ្រត កែសម្ផស្សផ្លាស់ប្ដូរមុខមាត់ដោយធ្វើការ កែច្រមុះនុងភ្នែក។ ហោយក្រោយកែ នាងពិតជាមានភាពស្រស់ស្អាត សម្រស់ក្មេងជាងមុនខ្លាំងតែម្ដង៕ 

អ្នកនាង គ្រត
អ្នកនាង គ្រត
អ្នកនាង គ្រត
អ្នកនាង គ្រត
យាយយ៉យនាងគ្រត តារាកំប្លែងយាយអឿន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T