ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព បានផ្ទុះកំហឹងទៅកាន់អ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថាកញ្ញាទេព បូព្រឹក្ស និងអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកងួន ចាន់ដេវីត ស្រលាញ់គ្នាគ្រាន់តែជាការបាំងមុខប៉ុណ្ណោះ។

គ្រាន់តែលឺបែបនេះ នាងពិតជាមិនពេញចិត្តនោះទេ និងមានការនិយាយតាមរយៈការLive យ៉ាងខ្លាំងៗទៀតផង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាស៊ែរបន្តគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះការពិតត្រូវ បានបកស្រាយបន្ទាប់ពី​លេចលឺថា នាងមានមន្ត្រីផ្កាយ៤ ចិញ្ចឹម។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ គូស្នេហ៍របស់តារាស្រីរូបនេះ គឺលោកដេវីត បានជូនកាដូឲ្យនាងម្តងទៀតហើយ ក្នុងឱកាសគម្រប់ខួបស្នេហាចំនួន១ឆ្នាំ ដែលជាកាដូទូរស័ព្ទម៉ាកល្បីពណ៌ក្រហម ដែលតម្លៃថ្លៃ បូករួមនឹងកាដូដែលអ្នកទាំងពីរបានជូនគ្នាទៅវិញទៅមក ជាច្រើនទៀតនៅក្នុងថ្ងៃពិសេសឆ្នាំនេះ។

ក្រោយពីបានឃើញទង្វើដែលដេវីត បានធ្វើមកកាន់គូស្នេហ៍ អាចឲ្យអ្នកដែលតែងតែនិយាយថា អ្នកទាំងពីរគ្រាន់តែស្រលាញ់គ្នាបាំងមុខ ឬជាស្នេហាលួចលាក់នោះ អាចនឹងចត់បាយ និងនិយាយអ្វីមិនចេញ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
កាដូដែលដេវីត ជូនបូព្រឹក្ស
កាដូដែលដេវីត ជូនបូព្រឹក្ស
កាដូដែលដេវីត ជូនបូព្រឹក្ស
កាដូដែលដេវីត ជូនបូព្រឹក្ស
កាដូដែលដេវីត ជូនបូព្រឹក្ស
សាររបស់បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស