ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព និងពូកែខាងលេងពាក្យសម្តី នាយគ្រឿង បច្ចុប្បន្នក៏មានហាងឆេងនៅក្នុងការងារសិល្បៈមិនធម្មតា មិនថាជាតារាកំប្លែង និងថតរឿងកុនថ្មីៗនោះទេ រហូតពេលខ្លះក៏រកពេលសម្រាកមិនចង់បាន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនរបស់លោក មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយបានឃើញរូបភាពជាច្រើនសន្លឹក ដែលតារាសម្តែងកញ្ញារចនា រ៉ាវាឌី បានបង្ហោះនៅក្នុងបណ្តាញសង្គម របស់ខ្លួន។

នៅក្នុងនោះដែរ ក៏បានឃើញនាយគ្រឿន ដែលជាតារាកំប្លែងដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងវិស័យកំប្លែងនោះ ក៏បានលេចមុខជាតារាម៉ូដែល ថតម៉ូតសម្លៀកបំពាក់សម្អាងការ ជាមួយនឹងតារាសម្តែងវ័យក្មេងរូបស្រស់រូបនេះ។

រាល់រូបភាពក៏ដូចជាការបញ្ចេញសមត្ថភាព នៅក្នុងការថតម៉ូតជាលើកនេះ ឃើញថាតារាកំប្លែងរូបនេះ បានបញ្ចេញស្ទាយ៍ថត មិនចាញ់តារាដទៃនោះទេ ទោះនេះជាលើកដំបូងនៃការថតរូបម៉ូដែល បែបនេះយ៉ាងណាក្តី។ ក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរលោកគ្រប់គ្នា ដោយលោកមិនត្រឹមតែជាតារាកំប្លែងដ៏មានប្រជាប្រិយភាពនោះទេ លោកក៏មាន​ហាងឆេងថតសម្អាងការ​ មិនចាញ់តួកុនដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

នាយគ្រឿង
នាយគ្រឿង
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី
នាយគ្រឿង និងរចនា រ៉ាវាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយគ្រឿន