នាយគ្រឿនទទួលបានឱកាសការងារ ដើម្បីបន្តជីវភាពពីក្រុមហ៊ុនដ៏ធំមួយ ក្រោយប្រកាសឈប់ផ្សព្វផ្សាយល្បែងស៊ីសង និង គ្រឿងស្រវឹងមួយជីវិត

//s9.kh1.co/45/45407b5f31534a47fef02cd80e3ace512ec86607.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២៤ ២ល្ងាច · ២ ខែមុន

នាយគ្រឿនទទួលបានឱកាសការងារដើម្បីបន្តជីវភាពពីក្រុមហ៊ុនដ៏ធំមួយ ក្រោយប្រកាសឈប់ផ្សព្វផ្សាយល្បែងស៊ីសង និង គ្រឿងស្រវឹងមួយជីវិត

ភ្នំពេញ៖ ក្រោយមានការរិះគន់ពីសំណាក់មហាជនទូទៅ​ ក៏ដូចជានៅតាមបណ្តាសារពត៌មាននានា នាយគ្រឿនបានធ្វើការចេញមុខសុំទោសក្នុងការ LIVE នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ព្រមទាំងធ្វើការប្រកាសសន្យាថានឹងឈប់ធ្វើការផ្សព្វផ្សាយអោយវេបសាយល្បែងអនឡាញ និងគ្រឿងស្រវឹងអស់មួយជីវិតហើយក៏បានទទូចសុំឲ្យក្រុមហ៊ុននានានៅតែផ្តល់ឱកាសការងារដល់ខ្លួនទៅថ្ងៃមុខដើម្បីបន្តជីវភាព និងចិញ្ចឹមគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្រោយពីមានការសន្យាដូចនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយឈ្មោះថា TECNO បានផ្តល់ឱកាសការងារភ្លាមៗដល់នាយគ្រឿនតាមការសំណូមពរ ដើម្បីបញ្ជាក់នូវការគាំទ្រចំពោះទង្វើររបស់នាយគ្រឿនដែលដឹងកំហុស បានស្តាប់ការរិះគន់របស់មហាជន ធ្វើការកែប្រែប្រកាសឈប់ផ្សាយល្បែងស៊ីសងដូចនេះ។

នាយគ្រឿនក៏នឹងធ្វើការ LIVE បកស្រាយលម្អិតពីដំណើរដើមទង និងឱកាសការងារថ្មីដើម្បីបន្តជីវិតនៅលើហ្វេសប៊ុកផេក Tecno Mobile Cambodia ក្នុងថ្ងៃនៃក្តីស្រឡាញ់នេះចាប់ពីម៉ោង៧ល្ងាចតទៅ។ សម្រាប់ពត៌មាននៃការ LIVE ដូចមានលើ Poster ខាងក្រោម៖

រូបភាព
រូបភាព
នាយគ្រឿន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T