ក្រោយផ្ទុះការរិះគន់ នាយគ្រឿន ចេញមុខសុំទោស ដឹងខុស សម្រាប់ការសម្តែង យួ.រឆ្មាបែបនេះ

//s9.kh1.co/be/bebe007ccd9124659c3ba374fa708eac5bcaf371.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មិនបង្អង់យូរ នៅលើគណនីផ្ទាល់ខ្លួន ជាផ្លូវការហ្វេសប៊ុក នាយគ្រឿន បានចេញមកបង្ហាញអារម្មណ៍ពិត ក្រោយគេរិះគន់។

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក  ប្រាកដជាបានជ្រាបច្បាស់ហើយ ពីរឿងរ៉ាវ ក្រោមប្រធានបទ តារាសម្តែងកំប្លែង នាយ គ្រឿន បានលេងជ្រុលជ្រួស ទៅនឹងកាយវិការ កាន់ចង្វាក់ជាប់កទាញឡើង មើលទៅសូវមិនគួរសម ប៉ះពាល់អារម្មណ៍ជាខ្លាំងទៅនឹង មហាជន​ មួយចំនួនដែលស្រលាញ់សត្វ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានរូបភាពជាច្រើនបានចេញផ្សាយ ត្រូវបានចែករំលែក ពាសពេញលើបណ្តាញសង្គម មានមហាជនមួយចំនួន ក៏បានប្រត្តិកម្ម ថែមទាំង អ្នកផ្សេងទៀត ក៏បានចេញមុខការពារតារាប្រុសរូបនេះផងដែរ ព្រោះតែការសម្តែង គ្មាននរណាល្អឥតខ្ចោះនោះទេ តែងតែមានចំណុចខ្វះខាតមួយចំនួនផងដែរ។

ជាក់ស្តែង មិនបង្អង់យូរ នៅលើគណនីផ្ទាល់ខ្លួន ជាផ្លូវការហ្វេសប៊ុក នាយគ្រឿន បានចេញមកបង្ហាញអារម្មណ៍ពិត  ដោយបានសរសេរសារយ៉ាងវែងអន្លាយថា៖

សុំទោសបងប្អូនខ្ញុំដឹងខុសហេីយនៅការសម្តែងលេងយួរឆ្មាភ្លេចខ្លួន នឹកឃេីញថាក្រឡៅករឆ្មាធំដែរយួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ បេីម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬអោយខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំ តែមិនអីទេខ្ញុំធ្វេីបុណ្យបានខ្លះដែរ បេីមានជាតិក្រោយសូមកេីតជាសត្វទៅនៅភពផ្សេង៕

នាយគ្រឿន

សូមទស្សនារូបភាពខាងក្រោម៖

 នាយ គ្រឿន
 នាយ គ្រឿន
 នាយ គ្រឿន
 នាយ គ្រឿន
 នាយ គ្រឿន
 នាយ គ្រឿន
ការបង្ហោះ
ការបង្ហោះ
នាយគ្រឿន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T