ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះឃើញថា តារាកំប្លែងដ៏មានរូបសម្រស់ស្រស់ស្អាតអ្នកនាងអ៊ីត កាន់តែមានភាពមមាញឹកកាន់តែខ្លាំងនៅក្នុងវិស័យសិល្បៈ ក្រោមការចូលរួមសម្តែងរឿងកំប្លែងខ្លីៗ តាមរយៈកញ្ចក់ទូរទស្សន៍ជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីដើរលើវិថីសិល្បៈនេះ ទទួលបានភាពជោគជ័យខ្លាំង នាងក៏សម្រេចចិត្តដឹកដៃកូនស្រីសំណព្វរបស់ខ្លួនឲ្យដើរតាមគន្លងខ្លួន ដែលបានឡើងច្រៀងនៅក្នុងកម្មវិធីតូចធំជាច្រើនទៀតផង លើសពីនេះកូនស្រីរបស់នាងក៏ត្រូវបានគេដឹងថា នាងមានសមត្ថភាពមិនអន់នោះដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះក៏បានបញ្ចេញរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងសកម្មភាព សម្តែងនៅក្នុងរឿងភាគខ្មែរមួយ ដែលនេះជាការងារថ្មីដែលនាងមាន ក្រៅពីអាជីពជាតារាកំប្លែង ជាមួយគ្នានេះដែរ ឃើញថានាងក៏បានបញ្ចេញសមត្ថភាពនៅក្នុងការសម្តែង ក៏មិនអន់នោះដែរ ទោះបីជា នាងជាអ្នកកំប្លែងយ៉ាងណាក្តី។

ក្រោយពីបានឃើញរូបភាពទាំងនេះ ឃើញថាតារារូបនេះពិតជាមានទេពកោសល្យពេញខ្លួនតែម្តង ដោយនាងមិនត្រឹមតែជាអ្នកពូកែសម្តីកំប្លែង តែនាងក៏មានសម្ថភាពនៅក្នុងការសម្តែងរឿងភាគមិនអន់ដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងអ៊ីត និងកូនស្រី
អ្នកនាងអ៊ីត និងកូនស្រី
អ្នកនាងអ៊ីត និងកូនស្រី
អ្នកនាងអ៊ីត ចេញសម្តែងរឿង
អ្នកនាងអ៊ីត ចេញសម្តែងរឿង
អ្នកនាងអ៊ីត ចេញសម្តែងរឿង
អ្នកនាងអ៊ីត ចេញសម្តែងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត