ក្រោយដឹងខ្លួនឆ្លងជំងឺ កូវីដ១៩ ស្រីអ៊ីត ទម្លាយពីស្ថានភាពជំងឺរបស់ខ្លួនថា...

//s9.kh1.co/52/5245f28611250f6b45c8c0327fb386c23db95e9b.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាកំប្លែងCTN ស្រីអ៉ីត ពិនិត្យរកឃើញឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ រូបនាងបាន បង្ហាញពីស្ថានភាពជំងឺរបស់ខ្លួន ទៅកាន់បងប្អូន

រាជធានីភ្នំពេញ ៖ ពិតណាស់ ស្ថានភាពជំងឺកូវីដ១៩ ក្នុងការីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ គឹមានភាពច្របូកច្របល់ខ្លាំងជាងពេលមុនៗ ជាមួយគ្នានេះ យើងឃើញមាន ករណីឆ្លងក៏កាន់តែច្រើន មិនត្រឹមតែប៉ុណ្ណោះ នៅមានករណីស្លាប់ជាលើកដំបូង ក្នុងពេលថ្មីៗនេះថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្នុងនោះ ក៏រកឃើញករណីវិជ្ជមានលើ តារាខ្មែរជាច្រើនដួង ផងដែរ មានទាំងពិធីការិនី អ្នកដឹកនាំសម្តែង តារាចម្រៀង ហើយកាលពីម្សិលមិញនេះ ក៏បានរកឃើញឆ្លងលើ តារាកំប្លែងCTN ស្រីអ៊ីត ផងដែរ។ គួរបញ្ជាក់ផងដែរថា តារាកំប្លែង ស្រីអ៊ីត រកឃើញឆ្លងជំងឺនេះ នៅរសៀល ថ្ងៃទី១៣ មីនា ឆ្នាំ២០២១។ 

គួរបន្ថែមថា ក្រោយពេល ខ្លួនត្រូវបានបញ្ជូនទៅកាន់សណ្ឋាគារ The Great Duke រកចាំការព្យាបាលដោយយកចិត្តទឹកដាក់ ពីគ្រូពេទ្យជំនាញនោះ រូបនាង ក៏បានបង្ហោះសារលើបណ្តាញសង្គម ដោយរៀបរាប់ប្រាប់ពីស្ថានភាពជំងឺ និងធ្វើការអរគុណដល់ ការព្រួយបារម្ភរបស់មហាជនទៅលើរូបនាងថា ៖

ជំរាបសួរពុកម៉ែបងប្អូន ទាំងអស់គ្នា បន្ទាប់ពីនាងខ្ញុំបានទៅធ្វើតេស្តរកមេរោគកូវិត19 ពីថ្ងៃទី11ខែ3ពេលនេះនាងខ្ញុំទទួលបានលទ្ធផលហើយថ្ងៃទី12ខែ3 គឺនាងខ្ញុំវិជ្ជមាន អីលូវនេះនាងខ្ញុំកំពង់តែមកសំរាកព្យាបាលនៅ អុិនធើខន់ ចាស់ជិតផ្សារដើមគ ជាន់ទី12 ហើយនាងខ្ញុំក៏សូមអរគុណទៅដល់លោកតា លោកតាវិចទ័រព្រមទាំងបងប្អូនក្រុមកំប្លែង នឹងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានផ្ញើសារជូនពរក៏ដូចជាព្រួយបារម្មណ៍ពីសុខភាពនាងខ្ញុំផងដែរ ជាចុងក្រោយនាងខ្ញុំក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់សូមតែសេចក្ដីសុខ នឹងជួបតែសំណាងល្អគ្រប់ក្រុមគ្រួសារសូមបងប្អូនទាំងអស់គ្នាចូលរួម ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជួយទប់ស្កាត់ការពារជំងឺកូវិត19 ការពារទាំងអស់គ្នាបងប្អូន សូមអរគុណ៕

ស្រីអ៊ីត

បើចង់ដឹងឲ្យកានតែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត
រូបភាព
រូបភាព
អ៊ីត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T