ភ្នំពេញ៖ អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាង ហង្ស ម៉ារីនី បានឈប់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តែនាងក៏ផ្លាស់ប្តូរអាជីពមករកស៊ី តាមបណ្តាញសង្គមហ្វេសប៊ុកវិញ ខណៈពេលដែលទទួលបានការគាំទ្រខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន រហូតរកពេលសម្រាកមិនចង់បាន។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារារូបនេះបានធ្វើការរៀបចំ រៀបអាពាហ៍ពិពាហ៍យ៉ាងសាមញ្ញបំផុត ជាមួយនឹងស្វាមីនៅឯស្រុកកំណើត តែអ្នកគាំទ្រជាច្រើនបែរជាគិត នេះជាពិធីភ្ជាប់ពាក្យធម្មតាទៅវិញ។

រឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះតារារូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលជិតគ្រប់ខែហើយ ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏មានការកើតការងឿងឆ្ងល់ បន្ទាប់ពីទទួលដំណឹងមួយនេះ។

ក្រោយពីបានឃើញដូច្នោះក៏មានការសួរនាំពីបណ្តាអ្នកគាំទ្រជាច្រើន ព្រោះថានាងមិនធ្លាប់បានបង្ហើបប្រាប់ឲ្យមហាជនបានដឹងពីមុនមកនោះទេ តែស្រាប់តែពេលនេះ ក៏បង្ហាញថានាងពរពោះជិតកើតទៅហើយ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី កំពុងពរពោះកូនក្នុងផ្ទៃ
ហង្ស ម៉ារីនី កំពុងពរពោះកូនក្នុងផ្ទៃ
ហង្ស ម៉ារីនី កំពុងពរពោះកូនក្នុងផ្ទៃ
ហង្ស ម៉ារីនី កំពុងពរពោះកូនក្នុងផ្ទៃ
ហង្ស ម៉ារីនី កំពុងពរពោះកូនក្នុងផ្ទៃ
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និងស្វាមី
ហង្ស ម៉ារីនី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី