(ភ្នំពេញ)៖ តារាសម្តែងសម្តីផ្អែមស្រទន់ កញ្ញា ពេជ្រ ចរណៃ ស្របពេលអាជីពសិល្បៈ កំពុងដំណើរបោះជំហានទៅមុខ និងទទួលបានការគាំទ្រ ពីទស្សនិកជននេះដែរ បច្ចុប្បន្នតារាស្រីរូបនេះ ក៏ចាប់ផ្តើមលេចមុខលើសកម្មភាព មនុស្សធម៌ជួយសង្គម ជាបន្តបន្ទាប់ ខណៈសកម្មភាពនេះ គឺទទួលបានការលើកសរសើរ និងគាំទ្រពីមហាជនផងនោះ។

ជាក់ស្តែងកាលពីប្រមាណជា១ម៉ោងមុននេះ តារាសម្តែង កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះរូបភាព និងវីដេអូដ៏កំសត់ស្រក់ទឹកភ្នែក រំជួលអារម្មណ៍ទស្សនិកជន ដោយអំពាវនាវបែបនេះថា «ទឹកភ្នែកខ្ញុំហូរមិនមែនជាការសម្តែង តែជាទឹកភ្នែកដែលហូរមក ដោយការឈឺចាប់ និងអាណិតលោកយាយជាខ្លាំង..»។

កញ្ញា ពេជ្រ ចរណៃ និយាយទៀតថា «ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍ ដែលនៅក្នុងចិត្តខ្ញុំពេលនេះបានទេ សូមពុកម៉ែបងប្អូនទាំងអស់គ្នា មើលវីដេអូរនេះ ពីដើមដល់ចប់ ទើបយល់ពីអារម្មណ៍របស់ខ្ញុំ។ ពេលដែលដឹងពីជីវិតពិតរបស់លោកយាយ យេន ដែលមានអាយុ៧២ឆ្នាំ ធ្វើឲ្យខ្ញុំហូរទឹកភ្នែក ដោយមិនដឹងខ្លួន។ សព្វថ្ងៃលោកយាយគ្មានកូនចៅ គ្មានទីពឹងអ្វីទាំងអស់ ដើររើសសំបកកំប៉ុងដើម្បីចិញ្ចឹមជីវិត»។

លោកយាយកំសត់

តារាស្រីកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា «អំឡុងពេលលោកយាយ ដើររើសសំបកកំប៉ុងថ្មីៗនេះ ក៏ជួបគ្រោះថ្នាក់ ត្រូវម៉ូតូបុកបណ្តាលឲ្យបាក់ដៃខាងឆ្វេង និងប្រេះឆ្អឹងត្រគាគ ដោយលោកយាយគ្មានប្រាក់មួយរៀល នៅក្នុងខ្លួនសោះ ក៏សុខចិត្តដេកទ្រាំជាមួយនឹងការឈឺរចាប់ អស់រយៈពេលជិតមួយខែហើយ ដោយមិនបានទទួលការព្យារបាល អ្វីទាំងអស់»។

ស្រីស្រស់ ពេជ្រ ចរណៃ បន្ថែមថា «សព្វថ្ងៃលោកយាយស្នាក់នៅ សំយ៉ាបផ្ទះគេ នៅផ្សារម្តុំព្រៃទា (ជិតពោធិ៍ចិនតុង)។ បើពុកម៉ែបងប្អូន ចង់ដឹងពីជីវិតពិតរបស់លោកយាយកំសត់ សូមចូលមើល Video នេះ នឹងសូមជួយ Share បន្តផង ដើម្បីឲ្យពុកម៉ែបងប្អូន នឹងសប្បុរសធម៌ ទាំងក្នុងស្រុក និងក្រៅស្រុក បានមើលឃើញនឹងជួយដល់លោកយាយផង ព្រោះលោកយាយពិតជាពិបាកខ្លាំងណាស់ ហើយបើសិនជាបងប្អូនសប្បុរសជនទាំងអស់ មានសណ្តានចិត្តចង់ជួយលោកយាយ អាចទំនាក់ទំនងតាមរយៈនាងខ្ញុំបាន ០៩៦ ៩២៦ ៧៧៧៧, ០៩៦ ៥៥៥ ១៨ ៥៩»៕

លោកយាយកំសត់
ពេជ្រ ចរណៃ
លោកយាយកំសត់
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ