រំភើបពេក! ពេជ្រ ចរណៃ ស្រក់ទឹកភ្នែកសស្រាក់ មិននឹកស្មានសិល្បៈបុរាណខ្មែរ មានសន្ទុះអ្នកគាំទ្រយ៉ាងនេះ(មានវីដេអូ)

//s9.kh1.co/02/0254a4333965ba10d97706dc29203adc30f57b74.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

មើលហើយ ឡើងរំភើបតាម ពេជ្រ ចរណៃ សប្បាយចិត្តរំភើបដល់ ស្រក់ទឹកភ្នែក ក្រោឃើញបងប្អូនចូលរួមគាំទ្រសិល្បៈបុរាណខ្មែរ។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តពុកម៉ែបងប្អូន ជាពិសេសអ្នកនិយមតាមដាន និងគាំទ្រ តារាសម្ដែងដ៏ល្បីកញ្ញា ពេជ្រ ចរណៃ ប្រាកដជាធ្លាប់បានជ្រាបនូវសមត្ថភាពដ៏ពិសេសរបស់តារាស្រីរូបនេះ ដែលក្រៅពីសម្ដែង តារាស្រីដ៏ឆ្នើមរូបនេះ ក៏មានជំនាញយ៉ាងប៉ិនប្រសប់ខាងផ្នែកក្បាច់គុនបុរាណខ្មែរ គឺគុនល្បុក្កតោខ្មែរ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ ពេជ្រ ចរណៃ បានចូលរួមសម្ដែងក្នុង កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» ថែមទាំងបានបញ្ចប់ដោយរលូន និង ទទួលបានការគាំទ្រខ្លាំង ពីពុកម៉ែបងប្អូនទៀតផង។

ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីរូបនេះ បានបង្ហាញពីអារម្មណ៍រំភេីបឡេីងស្រក់ទឹកភ្នែកសស្រាក់ ព្រោះសប្បាយចិត្តត្រេកអរចំពោះ សិល្បៈបុរាណខ្មែរដែលលែងឯកា ក្រោយទទួលបានការចូលរួមរបស់ ពុកម៉ែ បងប្អូនទាំងអស់គ្នា មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នាទៀតផង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ និងអ្នកម្ដាយ
ពេជ្រ ចរណៃ និងអ្នកម្ដាយ
សកម្មភាពសម្តែង
សកម្មភាពសម្តែង
សកម្មភាពសម្តែង
សកម្មភាពសម្តែង
វីដេអូ
ពេជ្រ ចរណៃ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T