ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា តារាចម្រៀងរ៉េប លោក នេនទុំ បានត្រលប់មកពីសម្ដែង លើទឹកដីសហរដ្ឋអាមេរិកវិញ កាលពីដើមខែសីហានេះ ក្រោយចំណាយពេលអស់ជាច្រើនខែនៅទីនោះ។

យ៉ាងណាមិញ សម្រាប់ការចេញទៅសម្ដែងលើទឹកដីអាមេរិកលើកនេះ តារាប្រុស លោក នេនទុំ បានទទួលការគាំទ្រជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះផងដែរ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺក្រោយពេល តារាចម្រៀងរ៉េប លោក នេនទុំ បានត្រលប់មកដល់ប្រទេសខ្មែរ មិនទាន់បានកន្លះខែស្រួលបួលផង ស្រាប់តែតារាប្រុសរូបនេះ បាននាំយករថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ ចូលផ្ទះភ្លែតតែម្ដង ដោយនេះយោងទៅតាមការបង្ហោះរូបភាព និងសាររបស់ តារាប្រុសរូបនេះ នៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះផងដែរ។

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានសម្ដែងការអបអរសាទរ ដល់រូបលោក សម្រាប់សមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីញើសឈាម ដែលតារាប្រុសរូបនេះ បានខិតខំប្រឹងប្រែងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នេនទុំ
នេនទុំ និងសិល្បៈការិនី
រថយន្តថ្មីរបស់ នេនទុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ