ក្រោយ​រងការ​រិះគន់​ សាក់រូបព្រះព្រហ្មលេីកំភួនជេីង​ នេនទុំ​ បញ្ចេញអារម្មណ៍តបទៅវិញថា...(មានវីដេអូ)

//s9.kh1.co/75/75e853fedf155f014e573b575505eea92d0a766b.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ដឹងខុសទទួលកំហុស នេនទុំ ចេញមកបកស្រាយ និងសុំទោសដល់មហាជនដែលខ្លួនបានសាក់រូបព្រះព្រហ្មលើកំភួនជើង។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក នេនទុំ បានទទួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនក្រោយពីលោកបានបង្ហាញសាក់ នៅលើកំភួនជើង ដែលជារូបព្រះព្រហ្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទទួលបានពាក្យរិះគន់ជាច្រើន មានទាំងការជេរ ដល់រូបលោកទៀតនោះ ធ្វើឲ្យតារាប្រុសរូបនេះមានការស្រងាកចិត្តជាខ្លាំង ព្រោះមិននឹកស្មានថា មហាជនមានប្រតិកម្មខ្លាំង ចំពោះសាក់របស់លោកនៅលើកំភួនជើងបែបនេះសោះ។

ទន្ទឹមនឹងនេះ រូបលោកក៏បានចេញវីដេអូ ទទួលកំហុសសុំទោសដល់មហាជនដែលលោកបានយករូបព្រះព្រហ្មមកសាក់លើកំភួនជើងបែបនេះ និងមិនឲ្យមានជាលើកទីពីរនោះឡើយ។ ជាមួយគ្នានេះដែរ នេនទុំ ក៏បានបង្ហាញអារម្មណ៍ខ្លួនថា នេះគឺការស្រលាញ់មិនមានបំណង ជាន់ឈ្លី និងមិនគោរពអីនោះទេ ដោយលោកគិតថា ជារូបភាពមិនមែនជារូបសំណាក់សម្រាប់គោរពបូជានោះឡើយ៕

សូមទស្សនារូបភាព និថឲងជូនវីដេអូខាងក្រោម៖

នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
នេនទុំ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T