កម្រឃើញណាស់! នេន ទុំ ចុះពីលើឡាន ចូលរាំក្រឡុកជាមួយកម្មករ សប្បាយអស់ទាស់ (មានវីដេអូ)

//s9.kh1.co/1f/1f16d81b38bcdcb73e286b2c08a50069aa0f9af6.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀងល្បីម្នាក់នៅប្រទេសកម្ពុជា លោក នេន ទុំ បានចុះលើរថយន្ត ចូលរាំក្រឡុក ជាមួយនឹង កម្មករជាច្រើននាក់ ដែលកំពុងសម្រាក ជប់លៀងយ៉ាងសប្បាយរីករាយ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងល្បីម្នាក់នៅប្រទេសកម្ពុជា លោក នេន ទុំ បានចុះលើរថយន្ត ចូលរាំក្រឡុក ជាមួយនឹង កម្មករជាច្រើននាក់ ដែលកំពុងសម្រាក ជប់លៀងយ៉ាងសប្បាយរីករាយតែម្តង ដោយលោកក៏បានមកចូលរួមជប់លៀងទាំងអារម្មណ៍សប្បាយផុសចេញពីចិត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើមើលពីវីដេអូ ដែលតារាប្រុសរូបនេះ បានថតវិញ គឺបញ្ជាក់យ៉ាងច្បាស់អំពីសកម្មភាពលោកបានចុះពីលើឡានយកក៏មានបងប្អូនកម្មករស្វាគមន័យ៉ាងកក់ក្តៅតែម្តង ហើយលោក នេន ទុំ ក៏និយាយថា ឃើញទំនងពេក ក៏សុំរាំមួយបទតែម្តងទៅ ដោយទាំងបងប្អូនកម្មករ និងលោកក៏បានរាំវង់ជាមួយគ្នាទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយ រីករាយ មើលតែទឹកមុខម្នាក់ៗក៏ដឹងថាមានក្តីសុខផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បានសរសើរដល់ លោក នេន ទុំ ដែលទោះជាល្បីយ៉ាងណាក៏ដោយ ក៏លោកនៅតែរក្សាភាពសាមញ្ញ ជាមួយអ្នកគាំទ្រជានិច្ច៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ រាំជាមួយកម្មករ
នេន ទុំ រាំជាមួយកម្មករ
នេន ទុំ រាំជាមួយកម្មករ
នេន ទុំ រាំជាមួយកម្មករ
នេនទុំ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T