មហាជនផ្ទុះរិះគន់ ក្រោយនេនទុំ សាក់រូបនេះ លើកំភួនជើង

//s9.kh1.co/06/066b19fb2f02282d159211871ad3a8a66ce7bc92.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ប្រើពេលមិនចេះតិច ដល់ទៅ២១ម៉ោង ចុងក្រោយ តារាចម្រៀងប្រុស នេនេទុំ បែរត្រូវមហាជនរិះ.គន់រឿងសាក់រូបនេះ លើកំភួនជើង

រាជធានីភ្នំពេញ ៖ ទោះមិនមែនជាតារាល្បីឈ្មោះបោះសម្លេងឲ្យខ្លាំងក្លានឹងគេ តារាចម្រៀងប្រុស នេនទុំ ក៏មិនរាប់ជាតារាដែលបាត់មុខ អស់ល្បីពីវិថីសិល្បៈនោះឡើយ ជាក់ស្តែង បងថ្មីរបស់រូបលោក តែងទទួលការគាំទ្រពីស្រទាប់យុវវ័យយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកទៅមើលជីវិតឯកជនវិញ តារាប្រុសរូបនេះ ក៏ត្រូវមហាជនស្គាល់ច្បាស់ថា ចូលចិត្តសិល្បៈនៃការសាក់រូបលើដងខ្លួន ដោយហេតុ លើរាងកាយរបស់រូបលោក ពោរពេញដោយរូបសាក់ ដែលធ្វើឲ្យក្មេងៗនិយមសេរីភាព កាន់តែចូលចិត្តរូបលោក ព្រោះស្ទាយ៍មួយនេះ។

ផ្ទុយទៅវិញ ស្រាប់តែបើកបង្ហាញ រូបសាក់ថ្មីមិនទាន់បានមួយថ្ងៃស្រួលបួលផង តារាប្រុស នេនទុំ ត្រូវរងមតិរិះ.គន់យ៉ាងឥតសំចៃពីមហាជន ក្រោយចំណាយពេលទៅដល់២១ម៉ោង ទើបរួចរាល់ ដោយគេឯង គិតថា រូបព្រះព្រហ្ម ដែលជារូបដូនតាខ្មែរ មិនគួរសាក់លើកំភួនជើងឡើយ ខណៈរូបតំណាងមួយនេះ ត្រូវប្រជាជនខ្មែរនាំគ្នាគោរព ក្រាបសំពះសឹងគ្រប់ៗគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលការបញ្ចេញមតិ៖ Facebook

នេនទុំ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T