ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កំពុងតែកាក់កបខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាថតរឿង ឫក៏មុខរបរកាត់សក់តាមរោងការនានានោះទេ។ ហើយបើនិយាយពីសុភមង្គលនៅក្នុងគ្រួសាររបស់នាងវិញ គឺនៅតែមានសុភមង្គល ទោះបីជាតារារូបនេះ មានភាពមមាញឹកខ្លាំងយ៉ាងណាក៏ដោយ។

ជាក់ស្ដែង ក៏មានប្រិយមិត្តជាច្រើនបានដឹងដែរថា តារាស្រីជើងចាស់រូបនេះ ពិតជាមានចិត្តស្រលាញ់សិល្បៈផ្នែកបុរាណខ្លាំងណាស់ ។ ​ប៉ុន្តែអ្វីដែលមិននឹកស្មានដល់សូម្បីតែបន្ទប់គេងថ្មីដ៏ស្រស់ស្អាតរបស់អ្នកនាង ក៏មានរៀបចំជារូបគំនូរល្ខោនខោល ដែលច្នៃដោយស្នាដៃកូនខ្មែរ សម្រាប់ដាក់តាំងលម្អដែរ។

តួយ៉ាង គ្រាន់តែឃើញទាំងនេះ ក៏មានទស្សនិកជនជាច្រើនលាន់មាត់សរសើរពីភាពច្នៃប្រឌិតរបស់គ្រួសារតារាមួយគូនេះ ពិតជាពូកែរកនឹករៀបចំ តុបតែងណាស់ ជាពិសេសសូម្បីបន្ទប់គេងផ្ទាល់ខ្លួន ក៏អ្នកនាងនិងស្វាមី ឆ្លៀតលម្អបន្ថែមរូបសិល្បៈក្នុងនោះដែរ ពិតជាគួរឲ្យសរសើរមែន៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាប និងវីដេអូខាងក្រោម៖

បន្ទប់គេង ខាត់ សុឃីម
បន្ទប់គេង ខាត់ សុឃីម
បន្ទប់គេង ខាត់ សុឃីម
បន្ទប់គេង ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម