(ភ្នំពេញ)៖ តារាចម្រៀងរាងតូច្រឡឹង ចង្កេះអង្ក្រង និងចូលចិត្តនិយមថតរូប លេងស្ទីលខ្មួតៗ កញ្ញា យូរី បានព្រលយនូវពាក្យមួយឃ្លា ចាត់ដោតចំក្រអៅបេះដូង របស់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ដើម្បីជាការដាស់តឿន និងលើកទឹកចិត្តដល់ខ្លួនឯង ឲ្យខឹតខំប្រឹងប្រែងតស៊ូ នៅក្នុងកិច្ចការងារផ្សេងៗថា «បើមិនតស៊ូខ្លួនឯង ចាំឲ្យអ្នកណា មកតស៊ូជំនួសទៅ?» ដែលការពោលពាក្យបែបនេះ ធ្វើឲ្យអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រ ពេញចិត្តសម្ដីរបស់នាង ស្ដូកតែម្ដង។

ស្រីស្រស់មានសម្ផស្សឆើតឆាយ ជាតារាចម្រៀងប្រចាំក្នុងផលិតកម្មសាន់ដេ កញ្ញា យូរី បានរំលេចនូវសារ ក្នុងបណ្ដាញសង្គមរបស់នាងថា «បើមិនតស៊ូខ្លួនឯង ចាំឲ្យអ្នកណា មកតស៊ូជំនួសទៅ?» ដោយការបញ្ចេញសារ ឲ្យកម្លាំងចិត្តខ្លួនឯងនេះ គឺស្របពេលដែលនាង កំពុងតែត្រៀមខ្លួន សម្រាប់ការចេញដំណើរទៅកាន់ប្រទេសចិន ដើម្បីសម្ដែងក្នុងព្រឹត្តិការណ៍តន្រ្តីអាស៊ាន នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដោយក្នុងនោះក៏មានតារាចម្រៀងល្បីៗជាច្រើន មកពីបណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ានចូលរួមសម្ដែង ចម្រុះជាមួយគ្នាផងដែរ។

យូរី បានបញ្ជាក់ថា «ជំរាបសួរចា៎..! មានដំណឹងថ្មី ចង់ជំរាបជូនបងប្អូនឲ្យដឹងមុន ជាពិសេសគឺ Fan Fan យូរី តែម្ដង, នៅថ្ងៃទី១២ ខែ៩ (ខែកញ្ញា) យូរី នឹងទៅសម្ដែង Concert អាស៊ាននៅប្រទេសចិន ដែលមានតារាគ្រប់ប្រទេសទាំងអស់ចូលរួម ហើយក៏មានការផ្សាយផ្ទាល់ នៅ Nice TV ផងដែរ ចា៎..!»។

អាចចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេង និងជាមុខមាត់ថ្មីមួយទៀត សម្រាប់តារាចម្រៀងបែបយុវវ័យកញ្ញា យូរី ក្នុងអាជីពជាអ្នកសិល្បៈ ដែលត្រូវបានចាត់ឲ្យក្លាយ ជាតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ គឺការប្រគំតន្រ្តីអាស៊ាន នៅក្នុងប្រទេសចិន ដែលជាការបង្ហាញឲ្យឃើញ នូវតម្លៃសិល្បៈ វប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ឲ្យកាន់តែល្បីសុះសាយបន្ថែមទៀត៕

យូរី
យូរី
យូរី និងក្រុមរាំ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី