ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះឃើញថាតារាចម្រៀងប្រុសស្រីជាច្រើនដួង បានលេចមុខសម្តែងនៅក្នុងរឿងភាគខ្មែរជាច្រើន ជាពិសេសគឺនៅក្នុងរឿងកុន ឫរឿងខ្នាតធំរបស់ខ្មែរផ្ទាល់តែម្តង ទោះបីជាពួកគេជំនាញខាងច្រៀងយ៉ាងណាក្តីក៏ផលិតករមិនរំលងពួកគេដែរ។

ចំពោះសមត្ថភាពនៅក្នុងការសម្តែងវិញតារាទាំងនោះក៏ឲ្យចាញ់តារាសម្តែងអាជីពដែរ គឺ ការចូលតួកម្សត់ ឬកាច ពួកគេបានបញ្ចេញមកយ៉ាងល្អ ស្របពេលដែលកម្ពស់ រាងរៅ និងទម្រង់មុខរបស់ពួកគេអំណោយផលពីធម្មជាតិផងនោះ។

នៅថ្ងៃនេះដែរ ខ្មែឡូត នឹងបង្ហាញមុខតារាប្រុសស្រីដែលមិនត្រឹមតែមានហាងឆេងខ្ពស់នៅក្នុងការច្រៀងនោះទេ ពួកគេក៏មានហាងឆេងនៅក្នុងការសម្តែងមិនណយនោះទេ ជាពិសេសនៅក្នុងរឿងថ្មីៗតែម្តង។នៅក្នុងនោះដែរ មានតារាដូចជា៖

១)សុគន្ធ និសា៖ តារាចម្រៀងរូបនេះបានឈរឈ្មោះលើវិស័យសិល្បៈយូរមកហើយ តែសម្រាប់ការសម្តែងនៅក្នុងMV នានារបស់នាងវិញក៏មិនអន់ដែរ។ តែកាលពេលថ្មីៗនេះ តារារូបនេះស្រាប់តែឡើងរាសីស្រឺតៗ ចេញមុខសម្តែងនៅក្នុងរឿងភាគខ្មែរខ្នាតធំ នៅក្នុងផលិតកម្មហង្សមាស ដែលមានចំណងជើងថា «រាជនីភូមិគ្រិះ» ដែលរៀបនឹងចាក់បញ្ជាំងឆាប់ៗនេះ។លើសពីនេះតារារូបនេះភាគច្រើនផលិតករបានជ្រើសរើសឲ្យនាងដើរតួ ជាតួអង្គកម្សត់ៗ ព្រោះស៊ីនឹងចរិតរបស់នាង។ 

សុគន្ធ និសា

២)នីកូ៖ ប្រិយមិត្តសឹងតែគ្រប់គ្នាដឹងហើយថា តារាចម្រៀងលោកនីកូ និងត្រឹមតែចេះច្នៃប្រឌិតខ្ពស់នៅក្នុងការឌីហ្សាញម៉ូតសម្លៀកបំពាក់ តែតារារូបនេះក៏មិនមានសមត្ថភាពសម្តែងខ្លាំងណាស់ដែរ ដោយបទចម្រៀងរបស់លោកនីមួយៗ ចេញមកសុទ្ធតែប្លែកៗ ការសម្តែងសុទ្ធតែសាកសមទាំងអស់គ្មានទាស់ត្រង់ណានោះទេ។អ្វីដែលកាន់តែពិសេសនោះគឺ តារារូបនេះ កំពុងតែរៀបចំថតរឿងភាគថ្មីឲ្យផលិតកម្មហង្សមាសផងដែរ។

នីកូ

៣) STEP៖ ក្រៅជាតារាចម្រៀងដែរ មានរូបសម្រស់ស្រស់សង្ហាប្រៀបដូចកូនកាត់ តារារូបនេះក៏មានសមត្ថភាពនៅក្នុងការសម្តែងមិនចាញ់តារាដទៃនោះទេ ដោយលោកបានឆ្លងកាត់សម្តែងជាច្រើនរឿង ជាពិសេសលោកកំពុងតែរៀបចំថតរឿងថ្មីៗទៀតហើយ ជាមួយនឹងតារាសម្តែងដទៃទៀត។

STEP

៤)ពេជ្រ សោភា៖ ក្រៅពីរកប្រាក់នៅក្នុងអាជីពជាតារាចម្រៀង យ៉ាងយូរឆ្នាំ ដោយសារតែរាល់MVចម្រៀងរបស់នាងម្តងៗ ឃើញថាពិតពូកែសម្តែងនោះ ខាងផលិតករក៏ហៅនាងថតជាច្រើនរឿងផងដែរ ដូចជារឿង«បិសាចគួរឲ្យស្រលាញ់»​ជាដើម។ 

ពេជ្រ សោភា

៥)ណុប បាយ៉ារិទ្ធ៖ តារារូបនេះក៏មិនចាញ់ប្អូនប្រុស នីកូ ដែរ ដោយលោកក៏ចាប់ផ្តើមចេញថតរឿងភាគជាច្រើននៅក្នុងផលិតកម្មរួមនៃតារាខាងលើនេះ។ បើនិយាយពីសមត្ថភាពសម្តែងវិញក៏មិនអន់នោះដែរ ព្រោះថាតារារូបនេះពូកែលេងទឹកមុខ មិនធម្មតានោះទេ។

ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា