ភ្នំពេញ៖ ប្រិយមិត្តជាច្រើនរមែងនៅចាំមិនភ្លេចទេ នូវតួក្មេងស្រី កញ្ញា ឈិន មុន្នីនាថ ហៅលីនីតូច ក្នុងរឿងដែលទទួលបានប្រជាប្រិយភាពខ្លាំងទូទាំងប្រទេស រឿង «សិសិររដូវក្នុងបេះដូង»។ 

យ៉ាងណាមិញ កាលពីថ្មីៗ កន្លងទៅនេះ កូនស្រីលោក ឈិន កុសល រូបនេះ ក៏ធ្លាប់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងរួចហើយ នៅពេលដែលនាងច្រៀងចម្រៀង Cover មួយបទ មានចំណងជើងថា «បងជាអ្នកណា?» ដែលបទចម្រៀងនេះ បានទទួលការគាំទ្រ និងកោតសរសើរយ៉ាងច្រើន ជាមួយសម្លេងដ៏ពីរោះរបស់នាង។

តួយ៉ាង បន្ទាប់ពីទទួលការគាំទ្រពីសំណាក់មហាជន នៅពេលដែលនាងចម្រៀងបទ Cover រួចមក  មុន្នីនាង ក៏បានសម្រេចចិត្តច្រៀងចម្រៀង Cover មួយបទទៀត ដែលមានចំណងជើងថា«មានអ្នកថែឬនៅ» របស់អេដា ។

អ្វីដែលគួរឲ្យសរសើរនោះ ចំពោះទឹកដមសម្លេងតារាចំណូលថ្មីរូបនេះ ពិតជាមានភាពផ្អែមល្ហែមខ្លាំង ធ្វើឲ្យអ្នកស្ដាប់ស្លុងអារម្មណ៍ ជាពិសេសស្ដាប់យូរៗទៅកាន់តែពីរោះខ្លាំងមិនចាញ់ម្ចាស់ដើមប៉ុន្មានឡើយ ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ