ស្ងាត់ៗ ឈិន មុន្នីនាថ ត្រៀមបញ្ចេញរឿងភាគថ្មី សាច់រឿងកម្សត់ស្រក់ទឹកភ្នែក

//s9.kh1.co/0c/0c72e6854a936d5e87e7cad0282f55a7b4361773.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២៣ ២ល្ងាច · ៥ ខែមុន

នុងដំណើររឿងនិយាយពីតួអង្គឯកស្រី ដែលសម្ដែងដោយកញ្ញា ឈិន មុន្នីនាថ ត្រូវទៅរស់នៅជាមួយម្ដាយ តែម្ដាយនាង...

កម្សាន្ត៖ ស្ថានីយទូរទស្សន៍ហង្សមាស បានត្រៀមចាក់ផ្សាយរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា «កូនស្រីប្ដីដើម» ដែលប្រជុំដោយតួអង្គសម្ដែងឆ្នើមៗ សុទ្ធតែអ្នកមានទេពកោសល្យខ្ពស់ ជាពិសេសនោះ គឺវត្តមានតារាសម្ដែងស្រីពូកែសម្រក់ទឹកភ្នែកកញ្ញា ឈិន មុន្នីនាថ នឹងវិលមកសម្ដែងជាឯកក្នុងសាច់រឿងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

រឿងភាគថ្មី ដែលជាស្នាដៃដឹកនាំសម្ដែងដោយអ្នកដឹកនាំ ខេមរៈ ដារ៉ា នឹងក្លាយជាវណ្ណកម្មថ្មីមួយទៀតរបស់ហង្សមាស សម្រាប់អ្នកនិយមទស្សនាភាពយន្តភាគខ្មែរ។ តាមការបង្ហើបសាច់រឿងត្រួសៗ រឿង «កូនស្រីប្ដីដើម» នេះ គឺរៀបរាប់អំពីគ្រួសារមួយ ដែលរស់នៅមិនចុះសម្រុង មានជម្លោះទាស់ទែង រហូតដល់បែកបាក់គ្នា ហើយកូនៗត្រូវបែកខ្ញែកគ្នាគ្នា មួយត្រូវទៅរស់នៅជាមួយឪពុក និងមួយទៀតត្រូវរស់នៅជាមួយម្ដាយ។ ក្នុងដំណើររឿងនិយាយពីតួអង្គឯកស្រី ដែលសម្ដែងដោយកញ្ញា ឈិន មុន្នីនាថ ត្រូវទៅរស់នៅជាមួយម្ដាយ តែម្ដាយនាង មានស្វាមីម្នាក់ទៀត ហើយក៏ត្រូវប្ដីថ្មីរបស់ម្ដាយ ដែលត្រូវជាឪពុកចុងធ្វើបាបរំលោភរាងកាយ។

រូបភាព
រូបភាព

តួអង្គម៉ារី ដែលសម្ដែងដោយ មុន្នីនាថ ត្រូវរស់នៅក្នុងជីវិតពោរពេញដោយភាពឈឺចាប់ បន្ទាប់ពីឪពុកម្ដាយ លែងលះគ្នា នាងត្រូវឪពុកចុងរំលោភបានសម្រេចជាច្រើនលើកច្រើនសារ។ អ្វីដែលគួរឱ្យឈឺចាប់នោះ គឺម្ដាយបង្កើត បែរជាមិនជឿសម្ដីរបស់នាង ហើយទម្លាក់បន្ទុកលើកូនស្រីថា រកលេសដើម្បីបានទៅរស់នៅជាមួយឪពុកបង្កើត។ ភាពឈឺចាប់របស់ម៉ារី គឺរកអ្វីមកប្រៀបមិនបាន ជីវិតនាងត្រូវផ្លាស់ប្ដូរ ពីក្មេងស្រីមានគ្រួសារដ៏កក់ក្ដៅមួយ បែរជាមកត្រូវជួបទុក្ខគ្រាំគ្រា រស់នៅដោយក្ដីអស់សង្ឃឹម។ នៅទីបំផុតម្ដាយរបស់តួឯកស្រី បានត្រឹមមានវិប្បដិសារី តែអ្វីៗហួសពេលអស់ទៅហើយ អនាគតកូនស្រីត្រូវបានបំផ្លាញព្រោះតែខ្លួនជាម្ដាយ។

រូបភាព
រូបភាព

យ៉ាងណាមិញនេះគ្រាន់តែជាការរៀបរាប់ត្រួសៗពីសាច់រឿងប៉ុណ្ណោះ ដំណើររឿងទាំងមូល មានគ្រប់រសជាតិ គ្រប់ឈុត គ្រប់ឆាក ប្រទាក់ក្រឡាគ្នា ដែលនឹងធ្វើឱ្យអ្នកទស្សនាជក់ចិត្ត ហើយចង់ដឹងថាចុងបញ្ចប់នៃសាច់រឿងនឹងទៅជាយ៉ាងណា។ ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនារឿងភាគថ្មី «កូនស្រីប្ដីដើម» ដែលនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាសរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ពីម៉ោង ៧ ដល់ម៉ោង ៨៖ ០០ នាទីយប់៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ឈិន មុន្នីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T