ដើម្បីការងារ តារាស្រីទាំងនេះ ព្រមកាត់សក់ខ្លីត្រឹមក

//s9.kh1.co/cc/cc0c101b36993b7f9b344f87f63b127a79bb93c0.jpeg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

នេះបានហៅថាអ្នកស្រលាញ់ការងារ ទោះត្រូវកាត់សក់ខ្លីក៏តារាស្រីប៉ុន្មានរូបនេះព្រមកាត់។

កម្សាន្ត៖ អាចនិយាយបានថា ថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ទៅលើសិល្បការិនីខ្មែរជាច្រើនរូប ដែលហ៊ានលះបង់កាត់សក់ខ្លីត្រឹមក ដើម្បីការងារថតសម្ដែងក្នុងភាពយន្តប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ។ ពិតណាស់ ទោះបីបច្ចុប្បន្នទំនើប អាចមានសក់ក្លែងក្លាយទុកពាក់ពេលថត ប៉ុន្តែតារាស្រីទាំងនេះ គឺបានកាត់សក់ពិតៗខ្លួនសម្រាប់តម្រូវទៅតាមសាច់រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីដែលបានលះបង់សក់ខ្មៅរលោងវែងអន្លាយខ្លាយ ហើយព្រមកាត់សក់ខ្លីនៅត្រឹមក ដើម្បីបំពេញការងារថតសម្ដែងនោះមានដូចជា៖ 

១៖ កញ្ញា ដួង ហ្សូរីដា

កញ្ញា ឌួង ហ្សូរីដា ត្រូវបានគេដឹងថានាងជាមនុស្សម្នាក់ដែលស្រលាញ់សក់វែង ហើយមើលថែសក់បានយ៉ាងល្អ ជាពិសេសមិនធ្លាប់លាបពណ៌សក់សោះឡើយ គឺនៅតែរក្សាសក់ពណ៌ខ្មៅ។ ប៉ុន្តែដើម្បីសាច់រឿងប្រវត្តិសាស្ត្រ ពិធីការិនីរូបនេះ ព្រមកាត់សក់ខ្លីត្រឹមកតែម្ដង។ 

កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា

២៖ កញ្ញា ឈិន មុន្នីនាថ

តារាសម្ដែងវ័យក្មេង កញ្ញា ឈិន មុន្នីនាថ គេដឹងផងដែរថា នាងក៏ជាអ្នកស្រលាញ់សក់វែង ដោយថ្មីៗនេះ នាងក៏បានកាត់សក់ខ្លីត្រឹមកដើម្បីការងារ។ 

កញ្ញា ឈិន មុន្នីនាថ
កញ្ញា ឈិន មុន្នីនាថ
កញ្ញា ឈិន មុន្នីនាថ
កញ្ញា ឈិន មុន្នីនាថ

៣៖ កញ្ញា ណាក់ ស្រីណា

ពិធីការិនី និងតារាសម្ដែងកញ្ញា ណាក់ ស្រីណា នាងតែងតែទុកសក់ខ្មៅរលោង ជាពិសេសសក់របស់នាងក៏វែងផងដែរ។ ប៉ុន្តែថ្មីៗនេះនាងក៏ព្រមកាត់សក់វែង សម្រាប់ថតរឿងថ្មីបែបប្រវត្តិសាស្រ្តរបស់សម្ដេចតេជោផងដែរ។

កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា

៤៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ពិធីការិនីកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ជាតារាស្រីដែលមិនសូវទទួលថតរឿងប៉ុន្មានឡើយ តែថ្មីៗនេះនាងបានទទួលថតរឿងបែបប្រវត្តិសាស្ត្រ ហើយតម្រូវឲ្យនាងកាត់សក់ខ្លីត្រឹមក។ ក្រោយកាត់សក់ខ្លី នាងពិតជាប្រែសម្រស់ប្លែក ខណៈពីមុនមក ធ្លាប់តែឃើញនាងមានសក់វែង៕ 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្នឌួង ហ្សូរីដាណាក់ ស្រីណាឈិន មុន្នីនាថ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T