ភ្នំពេញ៖ ទោះកន្លងផុតរយៈពេលជាច្រើនខែយ៉ាងណាក្តី បទ«មាន់ស្រែ» ច្រៀងដោយកញ្ញារ៉ាប៊ី នៅតែទទួលបានការពេញនិយមខ្លាំងដដែល ជាពិសេសគឺនៅក្រៅប្រទេសតែម្តង ឃើញថាមានការចាក់រាំគ្រប់កន្លែង ខណៈពេលនេះដែរ បទថ្មីៗរបស់នាងកំពុងតែចេញថ្មីៗជាច្រើនទៀតហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឃើញថាវីដេអូមួយ បានចែកចាយពេញបណ្តាញសង្គម ក្រោយឃើញនៅក្នុងពិធីជប់លៀង មួយបានធ្វើឡើងជាមួយនឹងមនុស្សជាច្រើននាក់ តែនៅក្នុងនោះគេចាប់អារម្មណ៍ទៅលើបទចម្រៀងដែលពួកគេបានចាក់ ដើម្បីរាំសប្បាយនោក្នុងកម្មវិធី។

ដោយពួកគេបានជ្រើសយកបទ«មាន់ស្រែ» មករាំយ៉ាងមួយអស់ដៃ ដោយម្នាក់ៗបានបញ្ចេញក្បាច់រាំរៀងៗខ្លួនគួរឲ្យចាប់អារម្មណ៍។ ក្រោយពីបានឃើញវីដេអូ មួយនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបគ្រប់គ្នា ពេលដឹងថាបទចម្រៀងខែ្មរល្បី ដល់ថ្នាក់នេះ មិនថាប្រទេសជិតខាងនោះទេ ដែលពេញចិត្ត សូម្បីតែប្រទេសដទៃក៏មិនអន់ដែរ៕

ប្រភពវីដេអូ៖Sai Sithu Tun

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ម្ចាស់បទ«មាន់ស្រែ»
ពួកគេកំពុងរាំបទ«មាន់ស្រែ»
ពួកគេកំពុងរាំបទ«មាន់ស្រែ»
ពួកគេកំពុងរាំបទ«មាន់ស្រែ»
ពួកគេកំពុងរាំបទ«មាន់ស្រែ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី