ខ្មែរអាចធ្វើបាន!​ ទម្រាំថតចប់បាន ១លានView បទ «អ្នកចម្បាំងក្រុងអង្គរ» ដើម្បីអបអរកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជួបបញ្ហា ទុក្ខលំបាកជាច្រើនស្មានមិនដល់! (មានវីដេអូ)

//s9.kh1.co/ef/ef7da03d06125ea5b5eb0f3143687e7cb632629e.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

ខ្មែរអាចធ្វើបាន!​ ទម្រាំថតចប់បទ «អ្នកចម្បាំងក្រុងអង្គរ» ដើម្បីអបអរកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជួបបញ្ហា ទុក្ខលំបាកជាច្រើនស្មានមិនដល់។

កម្សាន្ដ៖ ជាការពិតណាស់ ដំណើរការរាប់ថយក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម​លើកទី១២ បានចាប់ផ្ដើបបើកជាផ្លូវការ នៅក្នុងថ្ងៃនេះហើយ​ ដែលប្រទេសកម្ពុជាទាំងមូល ពិតជាមានមោទកភាពខ្លាំងណាស់ ព្រោះបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាក្រោមម្លប់សន្ដិភាព ក្រោយបានអាក់ខាន អស់រយៈពេល៦៤ឆ្នាំ កន្លងមកនេះ។ ជាក់ស្ដែង​ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានផលិតកម្មជាច្រើន បានពិភ្សាគ្នាចង់ចងក្រង​ ចេញបទចម្រៀងផ្សេងៗ ដើម្បីរំលឹកដឹងគុណ ចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុក និងសម្បត្តិជាតិ ច្រើនលើសលប់ មិនថាប្រាសាទ, អក្សរសាស្រ្ដ, របាំ, និងក្បាច់គុនខ្លាំងៗ ទុកសម្រាប់ឲ្យកូនខ្មែរប្រុសស្រី ជំនាន់ក្រោយបានដឹង បានស្គាល់ថានេះ ជាសម្បត្តិដ៏មានតម្លៃខ្លាំង បំផុត កាត់ថ្លៃពុំបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ទើបជំរុញទឹកចិត្ត និពន្ធនូវបទចម្រៀងមួយបទ​ មានចំណងជើងថា «អ្នកចម្បាំងក្រុងអង្គរ» ដើម្បីអបអរ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយក្នុងបទចម្រៀងមួយនេះដែល មានការសហការគ្នាដោយមាន សិល្បៈក ក៏ដូចជាសិល្បៈការិនីរួមមាន៖ លោក នីកូ, លោក P-Sand, លោក បាក់យ៉ុង, អ្នកនាង ពេជ្រ សូលីកា, កញ្ញា រ៉ាប៊ី, និងកញ្ញា Jane ដើម្បីបង្កើតបទចម្រៀងមួយនេះ ឡើងមកត្រឹមតែរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ក្នុងការរៀបចំក្រុមការងារថត ទីតាំង បច្ចេកទេសកាំមេរ៉ា Prop ជាមួយក្រុមរាំ១០០នាក់ បានរួចរាល់លិចចេញជា MV ដ៏ល្អឥតខ្ចោះមួយនេះបានយ៉ាងជោគជ័យ ជាពិសេស ចំពោះបទចម្រៀងមួយបទនេះ ចេញមកគឺផ្ទុះការភ្ញាក់ផ្អើល ទៅដល់មហាជនជាខ្លាំង ថែមទាំងមានការចុចចូលមើល រហូតដល់ ១លានដងឯណោះ និងមានការជួយជ្រុំជ្រែងសម្របសម្រួល ពីក្រុមការងារ Beyond the Games​ ផងដែរ។

លោក នីកូ, លោក P-Sand, លោក បាក់យ៉ុង, អ្នកនាង ពេជ្រ សូលីកា, កញ្ញា រ៉ាប៊ី, និងកញ្ញា Jane និងក្រុមរាំ
លោក នីកូ, លោក P-Sand, លោក បាក់យ៉ុង, អ្នកនាង ពេជ្រ សូលីកា, កញ្ញា រ៉ាប៊ី, និងកញ្ញា Jane និងក្រុមរាំ

ដោយឡែក ស្ថិតក្នុងភាពជោគជ័យ ក្នុងការថតបទចម្រៀងមួយនេះឡើងមក ក៏ជួបផលលំបាកច្រើនគួរសមដែរ ដោយតារាចម្រៀងប្រុសស្រីទាំងអស់​ ត្រូវងើបតាំងពីម៉ោង២ភ្លឺ ព្រមឈរក្រោមកំដៅថ្ងៃ ដាច់បាយ មិនហ៊ានសម្រាក ព្រោះមានពេលតែ ១ថ្ងៃសម្រាប់ថតបទចម្រៀងនេះ រហូតដល់មានអ្នកខ្លះដួលសន្លប់ ដឹកទៅមន្ទីពេទ្យភ្លាមៗ បានធូរក៏ត្រឡប់មកថតបន្ដទៀត ក៏នៅតែខិតខំ តស៊ូ ប្រឹងប្រែង ជម្នះរាល់ឧបសគ្គ គឺត្រូវធ្វើយ៉ាងណាបំពេញការងារមួយនេះ ជូនជាតិឲ្យបានទាន់ពេលវេលា​ ដោយក្ដីស្រឡាញ់ចេញពីបេះដូង អស់កម្លាំងកាយ តែកម្លាំងចិត្តជូនជាតិ គឺពិតជាមានថាមពលខ្លាំងណាស់ សម្រាប់សិល្បៈករ និងសិល្បៈការិនី ដែលថតបទចម្រៀមួយបទនេះ ដើម្បីតបស្នងមាតុភូមិរបស់យើង ក្នុងនាមជាកូនខ្មែរ បើទោះបីត្រូវប្រើរយៈពេលខ្លីក៏ពិតមែនក៏ដោយ តែអ្វីដែលទទួលបានវិញនោះ គឺការគាំទ្រ​របស់មហាជន​ ទើបទទួលបាន ១លាន View៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖ 

អ្នកចម្បាំងក្រុងអង្គរ
អ្នកចម្បាំងក្រុងអង្គរ
អ្នកនាង ពេជ្រ សូលីកា, កញ្ញា រ៉ាប៊ី, និងកញ្ញា Jane
អ្នកនាង ពេជ្រ សូលីកា, កញ្ញា រ៉ាប៊ី, និងកញ្ញា Jane
អ្នកនាង ពេជ្រ សូលីកា,
អ្នកនាង ពេជ្រ សូលីកា,
អ្នកនាង ពេជ្រ សូលីកា,
អ្នកនាង ពេជ្រ សូលីកា,
អ្នកនាង ពេជ្រ សូលីកា,
អ្នកនាង ពេជ្រ សូលីកា,
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
សកម្មភាពថត
ក្រុមការងារ
ក្រុមការងារ
វីដេអូ
នីកូពេជ្រ សូលីការ៉ាប៊ី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T