បានបុណ្យណាស់ រ៉ាប៊ី ជូនលុយអ្នកមានគុណ ទុកខែបុណ្យទាន លុយដុល្លារទាំងខ្ទាស់ៗ

//s9.kh1.co/19/1979308983b644e54fee9ce9eee35954d89b1768.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ញាក់ណាស់ តារាចម្រៀងសាច់សខ្ចី រ៉ាប៊ី ជូនលុយកាក់អ្នកមានគុណទុកខែបុណ្យទាន ដុល្លារក្រដាស១០០ទាំងខ្ទាស់ៗ គួរឲ្យសរសើរ

រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់  តារាចម្រៀងស៊ិ.ចស៊ីសខ្ចី រ៉ាប៊ី  ដែលបទចម្រៀងទាំងអស់របស់តារាស្រីរូបនេះ ពិតជាផ្ទុះការគាំទ្រខ្លាំងពីស្រទាប់យុវវ័យ ជាមួយនឹងបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យគេឯងសើចសប្បាយពេលស្តាប់ម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ដោយសាររូបសម្រស់ទាក់ទាញខ្លាំងបែបនេះហើយ ធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការងារជាBA របស់យីហ៊ោល្បីៗជាច្រើននៅក្នុងស្រុក កើបលុយទាំងវ័យក្មេងតែម្តង ទើបនឹងបង្អួតរថយន្ត Range Rover ថ្មីស្រឡាងកាលពីដើមឆ្នាំកន្លងទៅនេះ។

តួយ៉ាង ថ្មីៗនេះ បណ្តាអ្នកគាំទ្រកាន់តែស្រឡាំងកាំង ក្រោយរូបនាងបង្ហោះរូបភាពជូនលុយឲ្យអ្នកមានគុណ ក្នុងរដូវកាលពិធីកាន់បិណ្ឌដូចគេឯងដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជូនលុយដុល្លារក្រដាស១០០ទាំងខ្ទាស់ៗ ដោយក្នុងរូបនាងបញ្ជាក់ថា ការបង្ហោះរូបភាពនេះ គឺចង់ដាស់សតិអ្នកដែលគិតថាម៉ែឳមិនមានគុណបុណ្យអី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី
   តារាចម្រៀង រ៉ាប៊ី
   តារាចម្រៀង រ៉ាប៊ី
តារាចម្រៀង រ៉ាប៊ី និងឪពុកម្តាយ
តារាចម្រៀង រ៉ាប៊ី និងឪពុកម្តាយ
រ៉ាប៊ី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T