(ភ្នំពេញ)៖ អ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានមហាជន ជាច្រើនបានហៅថា ជាតារាដៃមួយរយ មិនថាការងារ ផ្ទះ ការងារសិល្បៈ ឬ ការចូលរួមក្នុងកិច្ចការសង្គម នោះទេ សុទ្ធតែមានការគាំទ្រខ្លាំងមែនទែន លើអ្នកនាង។ 

ក្នុងនោះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ តែងតែធ្វើការបង្ហោះនូវ សកម្មភាព ក្នុងការចុះជួយ ប្រជាពលរដ្ឋ ដែលជួបទុក្ខ លំបាក ឬការខ្វះខាត ផ្សេងៗ ជាច្រើនទៀត ។

ជាក់ស្ដែងកាលពីថ្មីៗនេះ បន្ទាប់ពីអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសរកជំនួយ ពីទស្សនិកជន ក៏ដូចជាសប្បុរសជន មិនថាទីជិត ឬ ឆ្ងាយទេ ដើម្បីជួយដល់ ម្ដាយនិងកូន ដែលកំពុងជួបទុក្ខលំបាក ដោយពុំមាន ផ្ទះ សម្បែងរស់នៅ សមរម្យ។

យ៉ាងណាមិញ ក្នុងការ ប្រឹងប្រែងនេះដែរ គឺមិនអស់កម្លាំងចិត្តនោះទេ ដោយអ្នកនាង ទូច ស្រីល័ក្ខ បានខំដុតដៃដុតរកជំនួយរហូតបាន ផ្ទះមួយឲ្យ ម្ដាយនិងកូន ដែលជួបការលំបាក បានរស់នៅសមរម្យ និងព្យាបាលជំងឺ ផងដែរ៕

សកម្មភាព របស់ អ្នកនាង ទូច ស្រីល័ក្ខ
សកម្មភាព របស់ អ្នកនាង ទូច ស្រីល័ក្ខ
សកម្មភាព របស់ អ្នកនាង ទូច ស្រីល័ក្ខ
សកម្មភាព របស់ អ្នកនាង ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ