បាត់ដំបង៖ ក្រោយពីទទួលដំណឹងដ៏សោកសៅពីម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលដំបូង ប្អូនប្រុសពេជ្រ ថៃបានធ្វើឲ្យមហាជនជាច្រើននាំគ្នាសោកស្តាយយ៉ាងខ្លាំងកាលពីយប់មិញនេះ នៅពេលដែលប្អូនបានបាត់បងលោកយាយជាទីស្រលាញ់ ដែលបានមើលថែខ្លួនតាំងពីតូចរហូតដល់ធំដឹងក្តី។

នាព្រឹកនេះដែរ ពិធីបុណ្យសពរបស់លោកយាយ ពេជ្រ ថៃ កំពុងតែធ្វើឡើងទៅហើយ ដោយមានអ្នកចូលរួមទាំងជិតទាំងឆ្ងាយ ដែលពោរពេញដោយទឹកមុខក្រៀមក្រំគ្រប់គ្នា។ នៅក្នុងនោះដែរ ក៏ឃើញម្ចាស់ពានរង្វាន់រូបនេះ បានយំសោករហូតដល់ហើមភ្នែក តាំងតែពីពេលយប់រហូតមកដល់ពេលនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពិធីបុណ្យនៅក្នុងព្រឹកនេះគ្រួសាររបស់ពេជ្រ ថៃ បានបញ្ចេញរូបភាពជាច្រើននៅក្នុងពិធីបុណ្យ ដែលមានតែទឹកភ្នែកផងដែរ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើន ក៏ដូចជាក្រុមការងារខ្មែរឡូត ចូលរូមសោកស្តាយដល់ម្ចាស់ពានរង្វាន់រូបនេះ ដែលបាត់បង់មនុស្សជាទីស្រលាញ់ស្មើនឹងជីវិតផងនោះ៕

សូមទស្សនា ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ នាព្រឹកនេះខាងក្រោមទាំងអស់គ្នា៖ 

ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ
ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ
ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ
ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ
ទិដ្ឋភាពនៃពិធីបុណ្យម៉ែចាស់ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ