ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ស្រីស្អាត អូនអ៊ីង បានប្រកាសក្ដែងៗលើបណ្ដាញសង្គម ពីទំនាក់ទំនងស្នេហារវាងខ្លួននិងគូស្នេហ៍ កំពុងតែជួបបញ្ហាធំ ធ្វើឲ្យហ្វេនអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង។

មកដល់ពេលនេះ ក៏នៅតែមានទស្សនិកជនជាច្រើន ចាំតាមដានមើលថាស្នេហាកម្លោះក្រមុំ ដែលជាតារាវ័យក្មេងទាំងពីររូបនេះ ទៅជាយ៉ាងណាទៅហើយ។

ដើម្បីឆ្លើយតបនឹងចម្ងល់មួយនេះ ទីបំផុតកម្លោះសង្ហា ម៉ា ច័ន្ទបញ្ញា ក៏បានទម្លាយរូបភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយមិត្តស្រីជាថ្មី ដោយបន្ថែមសារបញ្ជាក់ពីរឿងរ៉ាវស្នេហាខ្លួនថា៖

«ទើបឃើញសារព័ត៌មានគាត់ចុះផ្សាយ យាយប៉ិនេះសូមខ្ញុំបែក ហើយនាំគេតាមដានរឿងយើង អ្នកខ្លះថាឲ្យ អ្នកខ្លះសេដ ថ្ងៃនេះមកកំដរគាត់នៅកន្លែងធ្វើការ តាមពិតរឿងដដែលទេ ប៉ុន្តែយ៉ាងណាសូមអរគុណនិងសូមទោសបងប្អូនអ្នកគាំទ្រទាំងឡាយផង ដែលបារម្ភ។ ថ្ងៃនេះ ខ្ញុំសូមប្រកាស ពួកយើងអត់អី »។

សារមួយនេះ ពិតជាបានស្រាយបំភ្លឺយ៉ាងដល់ប្រិយមិត្តថា ជម្លោះស្នេហារវាង ម៉ា ច័ន្ទបញ្ញា និងស្រីស្អាត អូនអ៊ីង គឺត្រូវបានដោះស្រាយរួចរាល់ ចុងក្រោយពួកគេទាំងពីរ នៅតែជាគូស្នេហ៍ផ្អែមល្ហែម មិនខុសកាលគ្រាមុនឡើយ៕

សាររបស់ ម៉ា ច័ន្ទបញ្ញា
សាររបស់ អូនអ៉ីង
ស្រីស្អាត អូនអ៉ីង
អូនអ៉ីង និងគូស្នេហ៍
អូនអ៉ីង និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា