ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ កាន់តែមានប្រជាប្រិយភាព កើនឡើងជាលំដាប់ ដូច្នេះហើយទើបធ្វើឲ្យតារាចម្រៀងរូបនេះ កាន់តែមានការងារសិល្បៈកាន់តែច្រើន ស្ទើរតែដកឃ្លាមិនរួចនោះទេ។

តួយ៉ាង ទន្ទឹមនឹងការងារដ៏មមាញឹក កាលពីម្សិលមិញនេះ លោក ឆន សុវណ្ណរាជ បានធ្វើរឿងមួយដ៏គួរឲ្យសរសើរ ជាមួយអ្នកម្តាយសំណព្វ ដោយរូបលោកបានឆ្លៀត ជូនម្តាយរបស់ខ្លួន ទៅធ្វើបុណ្យ បើទោះជារូបលោកកំពុងតែរវល់នឹងការងារខ្លាំងក៏ដោយ។

យ៉ាងណាមិញ ទាំងនេះផ្អែកលើគណនីហ្វេសប៊ុក របស់តារាចម្រៀងសម្បុរស្រអែមលោក ឆន សុវណ្ណរាជ បានបង្ហោះរូបជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ «ថ្ងៃនេះឆ្លៀតពេលជូនអ្នកម្តាយមកប្រគេនទានព្រះវស្សានៅវត្តភ្នំប្រសិទ្ធក្រោម ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា» 

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ បានឲ្យដឹងថា លោក ឆន សុវណ្ណរាជ ពិតជាកូនប្រុសដ៏ល្អ និងគួរឲ្យសរសើរ ព្រោះថាបើទោះជាខ្លួនកំពុងតែមមាញឹកនឹងការងារស្ទើរដកឃ្លាមិនរូច ក៏រូបលោកនៅតែឆ្លៀតជូនអ្នកម្តាយសំណព្វ ទៅធ្វើបុណ្យដែរ៕

ឆន សុវណ្ណរាជ ជូនម្តាយធ្វើបុណ្យ
ឆន សុវណ្ណរាជ ជូនម្តាយធ្វើបុណ្យ
ឆន សុវណ្ណរាជ ជូនម្តាយធ្វើបុណ្យ
ឆន សុវណ្ណរាជ ជូនម្តាយធ្វើបុណ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ