ភ្នំពេញ៖ មកទល់នឹងពេលនេះឃើញថា តារាចម្រៀង កញ្ញា អ៊ីវ៉ា បានឈរឈ្មោះលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយ បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់នាង ក៏នៅតែច្រើនទោះបីជាមិនសូវមានបទចម្រៀងថ្មីៗ ចេញលក់តាមទីផ្សារក៏ដោយក្តី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ អ្នកគាំទ្រទើបតែបានចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីមានកម្ពស់ខ្ពស់ ប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ក៏មានហាងលក់កាបូប និងសម្លៀកបំពាក់ផ្សេងៗមួយកន្លែងផងដែរ ដោយក្នុងនោះដែរ ហាងមួយនេះក៏បានបើកដំណើរការ អស់រយៈពេលជាច្រើនខែមកហើយដែរ គ្រាន់តែមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រក៏បានចូលរួមអបអរសាទរដល់រូបនាង ដែលឡើងក្លាយជាថៅកែស្រីវ័យក្មេង ខណៈពេលដែលទីផ្សារសិល្បៈក៏កំពុងរីកចម្រើនទៅជាមួយគ្នាផងនោះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា