ភ្នំពេញ៖ កាលពីថ្មីនេះៗ អតីតបេក្ខភាពការប្រលងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ The Voice Kids Cambodia រដូវកាលទី១ ប្អូនស្រីអ៊ុក សុវណ្ណារី បានធ្វើឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូចម្រៀង Cover «ចាំមើលតែផ្លូវ» របស់ប្អូនស្រី និងនាយពាក់មី។

តួយ៉ាង នេះជាការបកស្រាយចម្រៀងរួមគ្នាជាលើកដំបូង របស់ក្រមុំតូចរូបនេះជាមួយតារាកំប្លែងល្បីឈ្មោះនាយ ពាក់មី ព្រោះកន្លងមកអ្នកទាំង២មិនធ្លាប់បានសាកសម្លេងជាមួយគ្នា បែបនេះនោះទេ។

យ៉ាងណាមិញ ចំពោះបទចម្រៀងមរតកដើម ដែលអ្នកទាំង២ច្រៀង ពិតជាពីរោះខ្លាំង មិនធម្មតាឡើយ ព្រោះមិនថា ការលើកដាក់សម្លេង ពិតជាស៊ីគ្នាខ្លាំងមែនទែន។

គួររម្លឹកដែរថាបទ «ចាំមើលតែផ្លូវ» គឺជាចម្រៀងដើមរបស់អ្នកស្រី រស់សេរីសុទ្ធា និងលោក អុឹម សុងសឹម ដែលបទនេះ នៅតែជាទីពេញនិយមសម្រាប់ទស្សនិកជន យកមកច្រៀងតាម ជាក់ស្ដែងសូម្បីតែតារាស្រីប្រុសដទៃទៀត ក៏ចូលចិត្តបទមួយនេះដែរ៕

ចង់ជ្រាបថា សុវណ្ណារី ប៉ះសម្លេងលើកដំបូងជាមួយ ពាក់មី ពីរោះខ្លាំងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

សុវណ្ណារី ជាមួយ ពាក់មី
សុវណ្ណារី ជាមួយ ពាក់មី
សុវណ្ណារី ជាមួយ ពាក់មី
សុវណ្ណារី ជាមួយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី