ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងស្រីជើងចាស់ ឈួន សុវណ្ណឆៃ ត្រូវបានប្រិយមិត្តគាំទ្រជាច្រើនស្គាល់ថា ជាតារាចម្រៀងស្រី ដែលមានទឹកដមសម្លេងពីរោះ អាចច្រៀងបានស្ទើរតែគ្រប់ទម្រង់ មិនថាតែបទចម្រៀងបុរាណ និងប្រពៃណីជាដើម។

ជាការពិតណាស់ ក្រោយពីបាត់ខ្លួនពិសិល្បៈមួយរយៈពេលធំមក ស្រាប់តែមិនប៉ុន្មានខែចុងក្រោយនេះ អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញខ្លួនជាថ្មី ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការតុបតែងខ្លួនរបស់នាង។

ឈួន សុវណ្ណឆៃ

គួរឲ្យដឹងថា តារាស្រីឈួន សុវណ្ណឆៃ បានបង្ហាញមុខជាថ្មី ជាមួយនឹង គ្រឿងអលង្ការលម្អយ៉ាងប្រណីត ស្រោបទៅដោយមាសសុទ្ធក្រហមឆ្អិនឆ្អៅ រាប់សិបតម្លឹងលម្អនៅលើដងខ្លួន បង្ហាញភ្នែកអ្នកផងយ៉ាងលេចធ្លោ រហូតដល់ថ្នាក់គេដាក់នាមឲ្យនាងថា ជាតារាស្រីចូលចិត្តពាក់មាស។

ពាក់ព័ន្ធទៅនឹងនាមថ្មីមួយនេះផងដែរ តារាស្រី ឈួន សុវណ្ណឆៃ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនមកកាន់ខ្មែរឡូតថា កាលដែលនាងបង្វែរចំណាប់អារម្មណ៍ពីការពាក់ពេជ្រ ប្តូរមកពាក់មាសវិញនេះ គឺដោយសារតែនាងចង់រក្សានូវគ្រឿងបុរាណខ្មែរ ដោយយើងអាចច្នៃមាសដែលទិញទុក មកធ្វើជាគ្រឿងអលង្ការលម្អខ្លួនផ្សេងៗបានយ៉ាងស្រស់ស្អាត ព្រោះថាបច្ចុប្បន្នមានមនុស្សជាច្រើន ព្យាយាមបង្អួតគ្រឿងពេជ្រ និងមិនសូវជាចាប់អារម្មណ៍មាសឡើយ៕

ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖   

ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ