មេម៉ាយសប្បាយចិត្ត! ក្រោយលែងលះស្វាមី តារាស្រី៣ដួង មិនទាន់រក អ្នកស្អំបេះដូងថ្មីនៅឡើយ

//s9.kh1.co/9a/9a77f3963e4845514bcdee5d86fdc9dea0195da7.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

គួរឲ្យសរសើរមែន ក្រោយលែងលះស្វាមីរួច តារាស្រី៣ដួងនេះ មិនទាន់ខ្ចីយកស្វាមីថ្មី មកសំបេះដូងនិងកូនៗឡើយ

តារាកម្សាន្ត៖ ក្រោយប្រកាសចែកផ្លូវគ្នាជាមួយអតីតស្វាមី ដែលមានងាររហូតដល់ទៅជាឯកឧត្តម និងមានបុណ្យសក្តិខ្ពស់នៅក្នុងជួររាជការថែមទៀតនោះ តារាស្រីខ្មែរ៣ដួងគឺ តារាចម្រៀងអ្នកស្រី ឈួន សុវណ្ណឆៃ អ្នកស្រី ម៉េង កែវពេជ្ជតា និងអ្នកស្រី​ម៉ៅ សុីណាត នៅតែបន្តស្ពាយឈ្មោះថាជាមេម៉ាយសប្បាយចិត្ត ដោយមិនខ្ចីយកដៃគូជីវិតថ្មី ខណ:ដែលត្រូវចិញ្ចឹម និងមើលថែកូនៗនៅក្នុងបន្ទុកថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកក្រលេកមកមើលជីវិតសិល្ប:របស់តារាស្រីទាំងបីដួងនេះ គេឃើញថាប្រជាប្រិយរបស់តារាចម្រៀងស្រីដ៏ល្បីចាស់វស្សាទាំង៣ដួង នៅតែបន្តទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រ រីឯសម្រស់វិញទៀតសោតក៏នៅតែស្រស់ស្អាត មិនចាញ់ក្រមុំស្រករក្រោយ ប៉ុន្មានទេ។

សូមរំលឹកផងដែលថា អ្នកស្រី ឈួន សុវណ្ណឆៃ ក្រោយលែងលះជាមួយស្វាមីរួចបានបន្សល់ទុកនៅដំណក់ឈាមជាកូនប្រុសស្រីចំនួន៣នាក់ ខណ:ដែលអ្នកស្រីម៉េង កែវពេជ្ជតា មានកូនប្រុសស្រី២នាក់ និងអ្នកស្រី​ម៉ៅ សុីណាត មានកូនស្រី១នាក់៕

ចង់ឃើញថាតើ សម្រស់តារាស្រីទាំងបីដួង នៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

១/. អ្នកស្រី ឈួន សុវណ្ណឆៃ

អ្នកស្រី ឈួន សុវណ្ណឆៃ
អ្នកស្រី ឈួន សុវណ្ណឆៃ

២/. អ្នកស្រីម៉េង កែវពេជ្ជតា

អ្នកស្រីម៉េង កែវពេជ្ជតា
អ្នកស្រីម៉េង កែវពេជ្ជតា

៣/. អ្នកស្រី​ម៉ៅ សុីណាត

អ្នកស្រី​ម៉ៅ សុីណាត
អ្នកស្រី​ម៉ៅ សុីណាត
ម៉េង កែវ​​ពេជ្ជតាឈួន សុវណ្ណឆៃម៉ៅ ស៊ីណាត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T