ស្ងាត់ៗ ឈួន សុវណ្ណឆៃ លេចឭដំណឹងរៀបការ ខណៈមិនទាន់បង្ហាញមុខគូដណ្ដឹង

//s9.kh1.co/74/74c0a787af0f357e1b0823ffe95ce8fd91dd1f00.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បើកបង្ហាញដំណឹងដ៏ភ្ញាក់ផ្អើល ជាមួយនឹងរូបថ្ងៃភ្ជាប់ពាក្យ ខណៈមិនទាន់បង្ហាញមុខមាត់ពិតប្រាកដរបស់គូដណ្ដឹង

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងវិស័យសិល្បៈចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ ក៏បានសាងកេរ្តិ៍ឈ្មោះដ៏ល្បី និងមានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង ជាមួយនឹងទឹកដមសំនៀងដ៏ពីរោះ ក្នុងបទចម្រៀងដ៏ពេញនិយមជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍ ទៅលើជីវិតឯកជនរបស់ តារាចម្រៀងស្រីរូបនេះ ឃើញថា ថ្មីៗនេះ អ្នកនាង ឈួន សុវណ្ណឆៃ បានបង្ហាញពីដំណឹងដ៏រំភើប និងភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពមួយសន្លឹក នៅក្នុងពេលរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួន ប៉ុន្តែរូបនាង នៅមិនទាន់បើកបង្ហាញមុខគូដណ្ដឹងជាផ្លូវការនៅឡើយទេ បានត្រឹមតែពោលពាក្យយ៉ាងខ្លីថា៖

ចាំដល់ថ្ងៃ ចាំបញ្ជេញមុខ

ឈួន សុវណ្ណឆៃ

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ មហាជនជាច្រើន ក៏បានបង្ហាញពីអារម្មណ៍រីករាយ ​និងត្រេកអរ ចំពោះរូបនាង ដែលបានរកឃើញពីគូជីវិតពិតប្រាកដម្នាក់ ព្រមទាំងរង់ចាំតាមដាន មើលមុខមាត់គូដណ្ដឹងរបស់នាង ក្នុងពេលឆាប់ខាងមុខនេះ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ 
អ្នកនាង ឈួន សុវណ្ណឆៃ និង គូដណ្ដឹង
អ្នកនាង ឈួន សុវណ្ណឆៃ និង គូដណ្ដឹង
ឈួន សុវណ្ណឆៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T