ភ្នំពេញ៖ មនុស្សគ្រប់គ្នា តែងតែចង់បានជីវិតមួយ ដែលមានក្រុមគ្រួសារ ពេញលេញ និងចេះស្រលាញ់គ្នា ដល់ថ្ងៃអនាគត។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញ តារាជាច្រើន បាននាំគ្នា ភ្ជាប់ពាក្យ បង្ហាញជាសាធារណៈ ដើម្បីឲ្យចាស់ទុំ និងមហាជនដឹងលឺ។

ក្នុងនោះដែរ មិនយូរប៉ុន្មាន តារាទាំងនោះ នឹងក្លាយជា គូស្វាមីភរិយានឹងគ្នា ក្នុងពេលឆាប់ៗនេះ ដោយអ្នកខ្លះ សម្រេចចិត្ត ចួលរោងឆ្នាំក្រោយ និងអ្នកខ្លះទៀត ពន្យាដល់ឆ្នាំក្រោយមួយទៀត ក៏មាន ក៏ព្រោះតែ ពួកគេ ចង់រកលុយបន្ថែមសិន ចាំរៀបការ៕

តោះទៅតាមដាន តារាដែល ត្រៀមក្លាយជា គូស្វាមីភរិយា ក្នុងពេលឆាប់ៗ៖

១) សាត រស្មី៖ តាមពិតទៅ​ចំណងស្នេហ៍ របស់ នាង និងគូដណ្តឹង វ័យក្មេង បានកកើតឡើង យូរឆ្នាំមកហើយ គ្រាន់តែ រូបនាង​ មិនបង្ហាញ ទំនាក់ទំនង ឲ្យមហាជនបានដឹងតែប៉ុណ្ណោះ។ ជាពិសេស សាត រស្មី ក៏ត្រៀមខ្លួន រួចរាល់ផងដែរ ដែលនឹងធ្វើកូនក្រមុំ ជាមួយនឹង បុរសវ័យក្មេង ដែលជាក្មួយ ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះ។

សាត រស្មី និង គូដណ្តឹង

២) នី រតនា៖ កាលពីប៉ុន្មានខែមុន ព័ត៌មានភ្ជាប់ពាក្យរបស់ តារាប្រុសរូបនេះ មានភាពល្បីល្បាញ និងផ្ទុះខ្លាំងតែម្តង ដោយសារតែ គេកម្រឃើញ រូបលោក បង្ហាញទំនាក់ទំនង ជាមួយនឹង នារីណាម្នាក់ ស្រាប់តែ បង្ហាញមុខ ក្នុងពិធីភ្ជាប់ពាក្យតែម្តង។ មិនតែប៉ុណ្ណោះ មិនយូរប៉ុន្មាន នី រតនា នឹងក្លាយជាកូនកម្លោះ នៅឆ្នាំក្រោយផងដែរ។ 

នី រតនា និង គូដណ្តឹង

៣) ហង្ស ម៉ារីនី៖ ចំណងស្នេហ៍របស់ នាង និង គូដណ្តឹង បានទាក់ទងគ្នា អស់រយៈពេលយ៉ាងយូរណាស់មកហើយ តែទើបតែភ្ជាប់ពាក្យ ប៉ុន្មានខែនេះតែប៉ុណ្ណោះ ក្រោយមើលចិត្តថ្លើមគ្នា។ ក្នុងនោះ បើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា ហង្ស ម៉ារីនី នឹងចូលរោងការ ក្នុុងពេលឆាប់ៗនេះ ដោយសារតែ នាង បានស្វែងយល់ចិត្ត និងគិតថា មនុស្សដែលនាង កំពុងស្រលាញ់ អាចមើលថែនាង បានយ៉ាងល្អ ទៅថ្ងៃក្រោយ។

ហង្ស ម៉ារីនី និង គូដណ្តឹង

៤) និរ័ត្ន៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំង ដោយរូបនាង បានភ្ជាប់ពាក្យ ជាមួយនឹងកម្លោះសង្ហាម្នាក់ យ៉ាងស្ងប់ស្ងាត់បំផុត ស្ទើរតែគ្មានអ្នកណាដឹងបន្តិចសោះឡើយ។ ជាពិសេស នៅពេលនេះ និ រ័ត្ន ក៏បានទៅ អូស្ត្រាលី ជាមួយនឹងគូដណ្តឹងផងដែរ ដើម្បីបង្កើនភាពផ្អែមល្ហែម កាន់តែខ្លាំង។ 

និ រ័ត្ន និងគូដណ្តឹង

៥) នាយ ព្រែក៖ តាមពិតទៅ តារាកំប្លែង និងជាពិធីកររូបនេះ បានភ្ជាប់ពាក្យ យូរឆ្នាំមកហើយ តែបែរជាស្ងាត់ដំណឹងរៀបការ មកទល់ពេលនេះទៅវិញ។ ការដែល មិនទាន់ចូលរោងជ័យ ក៏ប្រហែលជា នាយព្រែក ចង់រកចំណូលឲ្យបានច្រើនសិន ចាំរៀបការតាមក្រោយ ក៏មិនទាស់អ្វីផងដែរ។ 

នាយ ព្រែក និងគូដណ្តឹង

៦) ញ៉ែម សុគន្ធ៖ ដូចជាប្រិយមិត្តបានជ្រាប រួចមកហើយ ថាដំណឹងភ្ជាប់ពាក្យរបស់ តារាប្រុសរូបនេះ ពិតជាកក្រើកខ្លាំងមែនទែន កាលពីប៉ុន្មានខែមុន។ ក្នុងនោះដែរ ក៏គ្មានអ្នកណាដឹងនោះទេថា តើញ៉ែម សុគន្ធ មានគូដណ្តឹង តាំងពីពេលណា ព្រោះថា លោក មិនដែលបង្ហាញ ស្រាប់តែ ធ្វើពិធីភ្ជាប់ពាក្យតែម្តង។ យ៉ាងណាមិញ ពួកគេ នឹងចូលរោងជ័យជាមួយគ្នា ឆ្នាំក្រោយនេះហើយ។

ញ៉ែម សុគន្ធ និងគូដណ្តឹង

៧) ឃី សុឃុន៖ បើងាកមកចាប់អារម្មណ៍ តារាប្រុសរូបនេះវិញ ក៏ជាតារា ប៉ិនលាក់មុខ​គូដណ្តឹងផងដែរ រហូតដល់ថ្ងៃភ្ជាប់ពាក្យ ទើបលោក បង្ហាញមុខតែម្តង។ ជាពិសេស ពិធីរៀបការរបស់ លោក និងគូដណ្តឹង សែនស្អាត ក៏នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗនេះផងដែរ។

ឃី សុឃុន និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី