ភ្នំពេញ៖ កាលពីថ្មីៗនេះ ទូរទស្សន៍PNN បានប្រារព្ធពិធីខួបគម្រប់៣ឆ្នាំរបស់ខ្លួន ដោយមានការអញ្ជើញតារាខ្មែរ និងតារាថៃចូលរួម យ៉ាងច្រើនកុះករផងដែរ។

យ៉ាងណាមិញ អ្វីដែលពិសេសសម្រាប់កម្មវិធីនោះ អ្នកគាំទ្រសង្កេតឃើញថា មានការរៀបចំShowយ៉ាងពិសេស ដោយមានតារាខ្មែរលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន យកបទចម្រៀងថៃ ដែលកំពុងតែល្បីមានចំណងជើងថា “ខាំផែង” មកច្រៀងឆ្លើយឆ្លងជាមួយតារាថៃ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញតារាខ្មែរ និងតារាថៃចាប់ដៃឡើង ច្រៀងរួមគ្នាលើឆាកតែមួយបែបនេះ។ ម៉្យាងវិញទៀត អ្នកទាំង៤ ក៏បានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់មហាជន បន្ទាប់ពីឃើញការសម្តែងរួមគ្នាដ៏គួរឲ្យជក់ចិត្តរបស់ពួកគេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

យូប៊ីន និង វៃហាំង
តារាថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង