រំភើបណាស់ វ៉ៃ ហាំង និង យូប៊ីន មានកិត្តិយសដឹកដៃគ្នាឡើងច្រៀងនៅកម្មវិធីដ៏ធំរបស់ចិន (មានវីដេអូ)

//s9.kh1.co/d4/d47afcf7846549c05e520e6db23807cdd046cbbf.png
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០២៣ ២ល្ងាច · ៧ ខែមុន

វ៉ៃហាំង និង យូប៊ីន មានកិត្តិយសតំណាងឲ្យប្រទេសកម្ពុជាឡើងច្រៀងជាមួយនឹងតារាល្បីៗ២រូបដ៏ទៃទៀតនៃប្រទេសចិន។

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងជួរមុខនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាព និង វីដេអូ ដែលពួកគេបានចូលរួមនៅក្នុងកម្មវិធី The 10th Silk Road International Film Festival 2023 ដែលប្រារព្ធឡើងនៅប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កញ្ញា ស៊ីន យូប៊ីន និង​តារាចិន
   កញ្ញា ស៊ីន យូប៊ីន និង​តារាចិន

ជាមួយគ្នានេះដែរ តារាប្រុសស្រីរូបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង មានក្ដីរំភើបជំនួស ក្រោយឃើញអ្នកទាំងពីរហោះទៅប្រទេសចិន ដែលទទួលបានការអញ្ជើញពីមហាស្របភាពយន្តអន្តរជាតិចិនជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីដ៏ធំអស្ចារ្យមួយនេះ។

   កញ្ញា ស៊ីន យូប៊ីន តារាចិន២រូប និង លោក ខាត់ វ៉ៃហាំង
   កញ្ញា ស៊ីន យូប៊ីន តារាចិន២រូប និង លោក ខាត់ វ៉ៃហាំង

នៅក្នុងនោះ វ៉ៃហាំង និង យូប៊ីន ក៏បានមានកិត្តិយសតំណាងឲ្យប្រទេសកម្ពុជាឡើងច្រៀងជាមួយនឹងតារាល្បីៗ២រូបដ៏ទៃទៀតនៃប្រទេសចិន។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរបាននាំយកវប្បធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិមួយនេះ តាមរយៈសម្លៀកបំពាក់ និង នាំយកល្ខោនស្បែកធំ ក៏ដូចជាមានអប្សរារាំផងដែរ៕

   កញ្ញា ស៊ីន យូប៊ីន 
   កញ្ញា ស៊ីន យូប៊ីន 
លោក ខាត់ វ៉ៃហាំង
លោក ខាត់ វ៉ៃហាំង
   កញ្ញា ស៊ីន យូប៊ីន 
   កញ្ញា ស៊ីន យូប៊ីន 
   កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វ៉ៃហាំង
   កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វ៉ៃហាំង

ប្រភព៖ Khat Vaihang

ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T