ភ្នំពេញ៖ តារាសម្ដែងស្រីពូកែខាងវាយទាត់ធាក់ កញ្ញា ពេជ្រ ចរណៃ ហាក់ស្ងាត់ដំណឹងវិលចូលសម្ដែង បន្ទាប់ពីនាងបានផ្អាកពីសិល្បៈអស់មួយរយៈ ដើម្បីព្យាបាលជំងឺ។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ ដោយយោងទៅតាមការបង្ហោះរូបភាពបានឲ្យដឹងថា តារាស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ បានងាកមកចូលរួមភាគហ៊ុន នៅក្នុងវិស័យអចលនទ្រព្យមួយ ដែលទើបតែធ្វើពិធីបើកគម្រោងការលក់ កាលពីពេលថ្មីៗនេះផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ការបើកមុខរបរថ្មីរបស់តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយក្នុងនោះដែរ ក៏មានអ្នកគាំទ្ររបស់នាងជាច្រើន បានសរសេរសារជូនពរដល់រូបនាង ជាហូរហែផងដែរ៕ 

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ