ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក Cambodia Got Talent 2018 រដូវកាលទី២ កំពុងចាប់ដំណើរការថតយ៉ាងរលូនដោយមាន លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម នាយ កុយ ជាគណៈកម្មការ ប៉ុន្តែគ្រាន់តែខុសប្លែករដូវកាលថ្មីនេះ ដោយអ្នកផលិតកម្មវិធីបានបន្ថែមគណៈកម្មការថ្មីមួយរូបទៀតគឺ នាយ ក្រឹម ដើម្បីចូលរួមជួយដាក់ពិន្ទុុជូនបេក្ខភាពដែលបានមកប្រលង។

អ្វីដែលប្លែកនឹងគួរឲ្យចាប់អារម្មណ៍នោះ ក្រៅពីបានធ្វើគណៈកម្មការកម្មវិធីលំដាប់ពិភពលោកលើកដំបូងមួយនេះ  តារាកំប្លែងជើងចាស់ នាយ ក្រឹម ក៏មានជំនួយការស្រីស្រស់ស្អាតម្នាក់ តាមមើលថែដល់កន្លែងថត នោះគឺ ស្រីលាភ ដែលជាដៃគូសម្ដែង នឹងសព្វថ្ងៃត្រូវជាម្ដាយកូនភ្លោះស្រីទាំង២ របស់លោកទៀតផង។

ទង្វើនេះបង្ហាញបានយ៉ាងច្បាស់ថា ស្រីលាភ ពិតជាស្រលាញ់នាយ ក្រឹម ខ្លាំងដល់ថ្នាក់ឆ្លៀតពេលទៅកំដរ នឹងមើលការខុសត្រូវដោយផ្ទាល់ភ្នែកតែម្ដង។

គួរបញ្ជាក់ដែរថា ស្រីលាភ និងនាយក្រឹម បានសាងទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងស្អិតរមួត រហូតទទួលបានចំណងដៃកូនភ្លោះស្រី ដ៏គួរឲ្យស្រលាញ់ ៕

ស្រីលាភ
ស្រីលាភ និងនាយក្រឹម
ស្រីលាភ និងនាយក្រឹម
នាយក្រឹម
ស្រីលាភ និងនាយក្រឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម