ព្រះសីហនុ៖ តារាចម្រៀងស្រីរូបស្អាត កញ្ញា វីរៈ និច្ច ជាតារាមួយដួងដែលមានកម្ពស់ខ្ពស់ និងមានរាងស្រឡូនស្អាត ជាពិសេស កញ្ញាចូលចិត្តតុបតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់ខ្លាំង ពេលជួបអ្នកគាំទ្រម្តងៗ។

យ៉ាងណាមិញ នេះជាហេតុធ្វើឱ្យទស្សនិកជនជាច្រើន ស្រលាញ់ចូលចិត្តនាងជាខ្លាំង ព្រោះក្រៅពីមានសំឡេងពីរោះ កញ្ញាថែមទាំងមានចំណុចពិសេសៗមួយចំនួន ដែលខុសប្លែកពីតារាផ្សេងៗដទៃថែមទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តារាស្រី កញ្ញា វីរៈ និច្ច បានទៅបង្អួតសម្រស់ នៅកោះរ៉ុង យ៉ាងសប្បាយរីករាយ ជាមួយនឹងទេសភាពធម្មជាតិលើឆ្នេរសមុទ្រ ហើយជាពិសេសនោះ នាងក៏មិនភ្លេចផ្តិតយករូបភាពស្អាតៗ ធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍មិនតិចនាក់នោះទេ។

ជាមួយគ្នានេះដែរ កញ្ញា វីរៈ និច្ច ក៏មិនភ្លេចតុបតែងខ្លួនបញ្ចេញភាពស៊ិចស៊ី ស្របទៅតាមទីកន្លែងកម្សាន្តយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកនៅម្តុំនោះតាមសម្លឹងមិនដាក់ភ្នែកតែម្តង៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

វីរៈ និច្ច
វីរៈ និច្ច
វីរៈ និច្ច
វីរៈ និច្ច
វីរៈ និច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង