ភ្នំពេញ៖ តារាសម្ដែងប្រុស លោក ហេង នរៈកក្កដា បានធ្វើឲ្យទស្សនិកជន និងហ្វេនៗខ្លួនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបលោកបានបង្ហាញរូបថតរបស់ខ្លួន កាលពីលោកនៅវ័យក្មេង នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ ។

ជាក់ស្ដែង ដោយយោងទៅតាមរូបថតពីរសន្លឹករបស់ តារាសម្ដែងប្រុស លោក ហេង នរៈកក្កដា បានបង្ហាញពីរូបរាងដ៏ស្គមរបស់ខ្លួន ដែលមើលទៅស្ទើរតែមិនជឿថាជារូបលោក ព្រោះថាតារាប្រុសរូបនេះ មានការផ្លាស់ប្ដូរខ្លាំងមែនទែន បើប្រៀបធៀបនឹងរូបរាងរបស់លោក នាពេលបច្ចុប្បន្ននេះ ។

យ៉ាងណាមិញ មុននឹងលោក ហេង នរៈកក្កដា ទទួលបានរូបរាងស្រស់សង្ហា ដែលមានសាច់ដុំកង់ៗបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺ ទាមទារឲ្យលោកត្រូវការភាពអត់ធ្មត់ខ្លាំងបំផុត ជាពិសេសការជ្រើសរើសរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ៕ 

ចង់ជ្រាបថា ហេង នរៈកក្កដា មានរូបរាងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា