មិនកាន់ជើងអ្នកណាទេ! តែ ហេង នរៈកក្កដា និយាយយ៉ាងខ្លីទៅកាន់ អេដវីន ថា...

//s9.kh1.co/ee/ee1fc5e6104108e46ed13056df59f6b2335de100.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មូលហេតុដែលលោក ហេង នរៈកក្កដា បង្ហោះសារនិយាយបែបនេះ ក៏ព្រោះលោកនឹកស្មានមិនដល់ថាមិត្តភក្ដិលោកទាំងពីរមានរឿងឈ្មោះគ្នាបែបនេះ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះមានរឿងផ្ទុះខ្លាំងលើគូស្នេហ៍តារាសម្ដែងរូបសង្ហារលោក អេដវីន និងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា។ ដោយគូស្នេហ៍មួយគូនេះមានជម្លោះនឹងគ្នា ដោយប្រើអំពើហឹង្សា ទើបធ្វើឲ្យភាគគីម្ខាងៗផុសរូបបង្ហាញពីរបួសស្នាម ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីកន្លងមកគូស្នេហ៍រវាងកម្លោះសង្ហានិងមេម៉ាយកូនពីររូបនេះធ្លាប់បានល្អូកល្អើន ស្វីតនឹងគ្នាយ៉ាងណាក្ដី តែថ្មីៗនេះអ្នកទាំងពីបានឈ្លោះគ្នាសឹងមើលមុខគ្នាលែងត្រង់ដូចមុនផងដែរ។ ម្យ៉ាងអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបរងរបួសយ៉ាងទម្ងន់ អះអាងថាលោក អេដវីន ប្រើហឹង្សាលើនាងទៀតផង។

ក្នុងនោះដែរ ក្រោយដឹងរឿងនិងឃើញរបួសលើអ្នកនាង សុទ្ធ បញ្ចកា ស្រាប់តែ តារាសម្ដែងលោក ហេង នរៈកក្កដា បានសរសេរសារខ្លីបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖

ហឹម ម្នាក់ជាមិត្តភក្តិស្និតគ្នាលេីសពីបងប្អូន ម្នាក់រាប់អានគ្នាជាប្អូន មិនគួរសោះខឹងខុសខឹងខាត ទោះបីមានរឿងអីក៏ដោយយេីងជាប្រុស បេីយេីងវ៉ៃមនុស្សស្រីតែមួយដៃគឺយេីងខុសហេីយ។

សម្ដីលោក ហេង នរៈកក្កដា 

គួរបញ្ជាក់ផងដែរថា មូលហេតុដែលលោក ហេង នរៈកក្កដា បង្ហោះសារនិយាយបែបនេះ ក៏ព្រោះតែលោកនិងអ្នកនាង បញ្ចកា ជាមិត្តជិតស្និទ្ធរាប់អានគ្នាដូចបងប្អូនបង្កើត ចំណែកលោក និង លោក អេដវីន ក៏រាប់អានជាមិត្តយល់ចិត្តថ្លើមដូចគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា
  លោក ហេង នរៈកក្កដា និងអ្នកនាង សុទ្ធ បញ្ចកា
  លោក ហេង នរៈកក្កដា និងអ្នកនាង សុទ្ធ បញ្ចកា
 សារបង្ហោះ លោក ហេង នរៈកក្កដា
 សារបង្ហោះ លោក ហេង នរៈកក្កដា
ហេង នរៈកក្កដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T