ក្រោយផ្ទុះរឿង ហេង នរៈ​កក្កដា ចេញមុខទម្លាយថា​ ថ្ងៃមុន វីជេ អាណូ នៅឆាតលេងសើចសប្បាយជាមួយខ្លួនធម្មតា

//s9.kh1.co/d2/d2eb291f8e53db992d614b6393abd92728a77039.png
តារា & កម្សាន្ដ

 ១៤-សីហា-២០២៣ ២ល្ងាច · ៨ ខែមុន

លោក ហេង​​ នរៈកក្កដា បានសរសេរសារមួយទម្លាយពីសកម្មភាពរបស់ វីជេ អាណូ មិនគួរឲ្យនឹកស្មានដល់។

កម្សាន្ត៖ ខណៈព័ត៌មានពីការព្យាយាមធ្វើបា.»បខ្លួនឯងរបស់ វីជេ អាណូ ត្រូវបានមហាជនបង្ហោះចែករំលែកពីមួយទៅមួយ រហូតក្លាយជាប្រធានបទក្ដៅគគុកពេញហ្វេសប៊ុក។ ក្រោយហេតុការណ៍នេះកើតឡើង គេឃើញមិត្តភក្ដិក្នុង និង ក្រៅសិល្បៈជាច្រើន បាននាំគ្នាបង្ហាញការព្រួយបារម្ភចំពោះនាងជាខ្លាំង ដោយមានការបញ្ចេញមតិលើកទឹកចិត្តឱ្យនាងប្រឹងប្រែងរស់នៅបន្តជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វីជេ អាណូ
 វីជេ អាណូ

នៅក្នុងនោះផងដែរ លោក ហេង​​ នរៈកក្កដា បានសរសេរសារមួយទម្លាយពីសកម្មភាពរបស់ វីជេ អាណូ មិនគួរឲ្យនឹកស្មានដល់។ ទន្ទឹមនឹងនោះ តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា លោកបានមិនដឹងថា នាងមានបញ្ហាផ្លូវចិត្តបែបណានោះទេ ដោយម្សិលម្ង៉ៃ នាងទេីបតែខលនិយាយលេងសប្បាយធម្មតានៅឡើយ។

   លោក ហេង​​ នរៈកក្កដា
   លោក ហេង​​ នរៈកក្កដា

លោកបានបន្ដទៀតថា អ្នកទាំងពីរស្គាល់គ្នាមិនក្រោម៧ឆ្នាំនោះទេ ដោយសរសើរថា VJ ANO ជាមនុស្សល្អ ស្លូតបូតនឹងជារៀមច្បងគួរឲ្យគោរពបំផុត។ ចុងក្រោយលោកក៏បានលេីកទឹកចិត្ត តារាស្រីរូបនេះ អោយរឹងមាំឡេីង ដូចជាសុំចិត្តដល់បងប្អូនទាំងអស់គ្នា ឈប់វាយប្រហារតាមបណ្ដាញសង្គមតទៅទៀត៕

   លោក ហេង​​ នរៈកក្កដា
   លោក ហេង​​ នរៈកក្កដា

ប្រភព៖ Heng Narakakada Fc

ហេង នរៈកក្កដា វីជេ អាណូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T