ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្តែងវ័យក្មេងទាំងពីរដួងកញ្ញាស៊ីន យូប៊ីន និងលោកខាត់ វ៉ៃហាំង កាន់តែស្និទ្ធស្នាលនឹងគ្នាប្រៀបដូចជាគូស្នេហ៍យ៉ាងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រសឹងតែលើសជាតិស្ករទៅហើយ។

កាលពីប៉ុន្មានថ្ងៃមុននេះ ឃើញថាតារាទាំងពីរដួង បានបញ្ចេញវីដេអូប្លែកៗ ដែលជាលក្ខណៈធ្វើបាបគ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រ តែងតែតាមដានចង់មើលពីសកម្មភាពរបស់ពួកគេជានិច្ច ស្របពេលដែល អ្នកគាំទ្រមួយចំនួន ចង់ឲ្យអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាដូចស្នេហាពិត។

ជាក់ស្តែង កាលពីម្សិលមិញនេះកញ្ញាស៊ិន យូប៊ីន បានបង្ហោះវីដេអូមួយ ខណៈពេលដែលដៃគូរបស់លោក កំពុងតែរត់នៅលើម៉ាស៊ីនហាត់ប្រាណ ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បានសងសឹង វ៉ៃហាំង ជាលើកទៅពីរ ដោយធ្វើការចុចម៉ាស៊ីននោះឲ្យលឿន ធ្វើឲ្យលោករអិលដួលតែម្តង។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រពិតជាអស់សំណើច នៅពេលដែលពួកគេលេងជាមួយគ្នាសាហាវបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង