ភ្នំពេញ ៖ ពិធីករដ៏ឆ្នើម លោក ជា វិបុល កំពុងតែកាក់កបខ្លាំងនៅក្នុងវិស័យសិល្បៈ ជាពិសេសនៅតាមបណ្ដាកម្មវិធីធំៗនានា តែបើនិយាយពីជីវិតនៅក្នុងគ្រួសាររបស់លោកវិញ នៅតែមានសុភមង្គល ទោះបីជាមានភាពមមាញឹកខ្លាំងក្តី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តាមរយៈរូបថតមួយសន្លឹក ខណៈពេលដែលពិធីការិនី អ្នកនាង គង់ សុជាតិ កំពុងតែថតពាណិជ្ជកម្មមួយ គេឃើញលោក ជា វិបុល បានទៅជួយមើលថែភរិយាជាទីស្រលាញ់របស់លោក មិនឲ្យទាស់ចិត្តនោះទេ ដោយតារាប្រុសរូបនេះ បានទាំងជួយរៀបចំសម្លៀកបំពាក់គ្រប់បែបយ៉ាងឲ្យភរិយាខ្លួនដោយផ្ទាល់ ថែមទៀតផង។

ទង្វើទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ជាពិសេសអ្នកគាំទ្ររបស់តារារូបនេះ ពិតជារំភើបជំនួសអ្នកនាង គង់ សុជាតិ ដែលនាងទទួលបានស្វាមីដែលមើលថែបានយ៉ាងល្អបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ជា វិបុល និងភរិយា
ជា វិបុល និងភរិយា
ជា វិបុល និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ