ភ្នំពេញ៖ កំពូលតារាចម្រៀងលោកខេមរៈ សិរីមន្ត កាន់តែមានហាងឆេងខ្ពស់ និងប្រជាប្រិយភាពកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីតារារូបនេះ បានបើកបង្ហាញរឿងពិតនៅក្នុងគ្រួសាររបស់ខ្លួន។

ស្របពេលជាមួយគ្នានេះ ឃើញថាជីវិតគ្រួសាររបស់លោក ទោះបីជាតារារូបនេះមមាញឹកខ្លាំង នៅក្នុងការងារសិល្បៈក្តី ក៏ប៉ុន្តែនៅក្នុងគ្រួសាររបស់លោក ក៏ផ្អែមល្ហែម និងមានសុភមង្គលមិនធម្មតានោះដែរ ទាស់ត្រង់ថាលោកមិនសូវបង្ហាញតែប៉ុណ្ណោះ។

ងាកមើលការតែងខ្លួនប្រចាំថ្ងៃរបស់តារារូបនេះ ក៏សង្ហាមិនធម្មតាដែរ ជាពិសេសលោកស្រស់ស្អាតខ្លាំងនៅពេលតែងខ្លួនឡើងឆាកតែម្តង ដោយឃើញថាសម្លៀកបំពាក់របស់លោកប្លែកៗ និងលេចធ្លោមែនទែន ក្រោមការច្នៃម៉ូតយ៉ាងល្អ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ ឃើញរូបភាពមួយសន្លឹករបស់សិរីមន្ត ជាមួយនឹងក្រុមរាំរបស់ខ្លួន ជាមួយនឹងស្លៀកបំពាក់មួយឈុត ដែលពិតជាប្លែកភ្នែកខ្លាំង ព្រោះថាតារារូបនេះ បានយកអាវមកច្នៃដាក់រូបទង់ជាតិប្រទេសខ្មែរ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែមួកក៏មានការច្នៃម៉ូតបែបនេះដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត