ភ្នំពេញ៖ ជាការពិតណាស់ ថ្មីៗនេះនៅលើបណ្ដាញសង្គម គេតែងសង្កេតឃើញថាតារាចម្រៀងសម្លេងស្រទន់លោក ណុប បាយ៉ារិទ្ធ តែងតែបង្ហោះរូបភាពស្និទ្ធស្នាលជាមួយអតីតតារាសម្ដែងសាច់សខ្ចីកញ្ញា បេនី យ៉ាំង ។

ជាក់ស្ដែងនៅក្នុងថ្ងៃកំណើតម្ចាស់បទ «សង្សារលេងៗ» រូបនេះចំពោះកញ្ញារូបស្រស់ បេនី យ៉ាំង ក៏មិនភ្លេចជូននំខេកបេះដូងយ៉ាងស្រស់ស្អាតឲ្យលោក ធ្វើឲ្យមហាជនកាន់តែមានការសង្ស័យលើទំនាក់ទំនងពួកគេថាជាអ្វីនឹងគ្នាឲ្យប្រាកដ។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ កាលពីយប់មិញនេះដែរកញ្ញា ក៏បានបង្ហោះរូបភាពចូលរួមកម្មវិធីមួយ ជាមួយកម្លោះសង្ហា ណុប បាយ៉ារិទ្ធ អមនឹង Caption ខ្លីដែលពោរពេញដោយរយលានអត្ថន័យថា៖ « With love » ។

គួររម្លឹកថា កន្លងមកតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ពិតជាកម្របង្ហោះរូបភាពផ្អែមល្ហែមជាមួយតារាស្រីដទៃ ក្រៅពីកញ្ញា បេនី យ៉ាំង ខ្លាំងណាស់។ ហើយនេះក៏ជាហេតុផល ដែលនាំឲ្យមហាជនគិតថាពួកគេមានទំនាក់ទំនងពិសេសលើសពីមិត្តរួមសិល្បៈ៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ខាងក្រោមនេះជារូបភាពដែលបង្ហាញពីទំនាក់ទំនងអ្នកទាំង២៖

ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង
ណុប បាយ៉ារិទ្ធ និង បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង