បាត់មុខពីសិល្បៈ តារាស្រីទាំងនេះ កំពុងប្រើជីវិតយ៉ាងឡូយឆាយ

//s9.kh1.co/76/7609b66eafd7337506c00c0d6658e8c30c8b5074.jpeg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ស្ងាត់ពីការងារសិល្បៈពិតមែន តែតារាស្រីទាំងនេះកំពុងប្រើជីវិតឯកជនយ៉ាងហាយសូរ។

កម្សាន្ត៖ ពិតណាស់ ច្រើនឆ្នាំមកនេះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានដកឃ្លា ឬផ្អាកពីការងារសិល្បៈ។ ដោយអ្នកខ្លះរៀបការ ប្ដូរទីលំនៅ ទៅរស់នៅបរទេស ខ្លះទៀតប្រកបរបររកស៊ីបង្កើតមុខជំនួញ ទើបគ្មានពេលបំពេញការងារសិល្បៈដូចមុនជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងផ្អាកពីការងារសិល្បៈ គេឃើញជីវិតឯកជនរបស់សិល្បករ សិល្បការិនីខ្មែរ ជាច្រើនកំពុងសយសុខនឹងជីវិតដ៏ស្ដុកស្ដុម។លើសពីនេះទៅទៀត បើងាកមើលតារាស្រី៣រូប ដែលស្ងាត់ពីវិថីសិល្បៈជិត១០ឆ្នាំ ហើយប្រើជីវិតយ៉ាងហ៊ឺហារនោះមានដូចជា៖ 

១៖ អ្នកនាង បេនី យ៉ាំង

អ្នកនាង បេនី យ៉ាំង ជាអតីតតារាសម្ដែងស្រីដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង។ ហើយក្រោយដកឃ្លាពីការងារសិល្បៈ នាងក៏មានមុខជំនួញក្នុងដៃយ៉ាងច្រើន។ ជាពិសេស បច្ចុប្បន្ន គេដឹងថានាងកំពុងរស់នៅក្នុងផ្ទះវីឡាយ៉ាងស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។ 

អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង

២៖ កញ្ញា តេង លិក្ខណា 

អតីតតារាសម្ដែង និងពិធីការិនី កញ្ញា តេង លក្ខិណា បានផ្អាកការងារសិល្បៈជិត១០ឆ្នាំមកហើយ។ ក្រោយចាកចេញពីវិថីសិល្បៈនាងហាក់ស្ងាត់លើបណកដាញសង្គមមួយរយៈធំ ប៉ុន្តែថ្មីៗនេះនាងបានបង្ហាញមុខជាថ្មី ដែលកំពុងប្រើជីវិតរស់នៅយ៉ាងហាយសូរតែម្ដង។ 

កញ្ញា តេង លិក្ខណា
កញ្ញា តេង លិក្ខណា
កញ្ញា តេង លិក្ខណា 
កញ្ញា តេង លិក្ខណា 

៣៖ កញ្ញា ណយ

តារាចម្រៀងមកចាស់បទ«កុំស្មោះនៅមុខអូន» កញ្ញា ណយ បានឃ្លាតពីការងារសិល្បៈជិត១០ឆ្នាំ ធ្វើឲ្យហ្វេននឹកនាដល់នាងមិនស្ទើរនោះទេ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន នាងហាក់មានក្ដីសុខ និងប្រើជីវិតយ៉ាងហ៊ឺហារ៕ 

កញ្ញា ណយ
កញ្ញា ណយ
កញ្ញា ណយ
កញ្ញា ណយ
បេនី យ៉ាំងតេង លក្ខិណាណយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T