ក្រោយពាក់ម៉ាសបិទច្រមុះច្រើនឆ្នាំ បេនី យ៉ាំង ដោះម៉ាសចេញឃើញស្អាតប្លែក

//s9.kh1.co/29/29f857c413341f718b6b16752eaebcd1b113fec8.jpeg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

យូរៗដោះម៉ាសចេញម្ដង បេនី យ៉ាំង រឹតតែមានសម្រស់ស្អាតប្លែក ជាពិសេសដាក់ពណ៌សក់អីចឹងទៅកាន់តែឃើញក្មេង។

ភ្នំពេញ៖ អាចនិយាយបានថា អ្នកនាង បេនី យ៉ាំង បានដកឃ្លាពីវិថីសិល្បៈច្រើនឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពនាងនៅតែមានហ្វេនចាំចង់ដឹងពីសុខនាងជានិច្ច។ ម្យ៉ាងវិញទៀត បើមើលពីជីវិតឯកជនរបស់នាង ពិតជាស្តុបស្ដុម ខណៈមានផ្ទះវីឡា ឡានទំនើបៗ និងមុខរបរជាច្រើនក្នុងដៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បច្ចុប្បន្ននាងកំពុងរស់នៅយ៉ាងមានក្ដីសុខ ស្របពេលដែលទើបតែសម្រាលកូន បានកូនប្រុសមានមុខមាត់ស្អាតគួរឲ្យក្នាញ់ម្នាក់រួចមក។ ក្នុងនោះដែរ បើនិយាយដល់អ្នកនាង បេនី យ៉ាំង ប្រិយមិត្តបានដឹងរួចមកហើយថា នាងមានបញ្ហានឹងការវះកាត់កែសម្ផស្ស ដោយនាងតែងតែពាក់ម៉ាសជាប់រហូតអស់ជាច្រើនឆ្នាំ។ 

ជាក់ស្ដែង អំឡុងពេលដែលនាងមានបញ្ហារឿងកែសម្ផស្ស អ្នកនាង បេនី យ៉ាំង ក៏ធ្លាប់បានបើកបង្ហាញមុខឲ្យហ្វេនបានឃើញផងដែរ។ ប៉ុន្តែថ្មីៗនេះ នាងទើបថតរូបដោយមិនមានការពាក់ម៉ាសដូចមុនឡើយ ហើយសម្រស់ពេលនេះ នាងពិតជាស្រស់ស្អាតប្លែកតែម្ដង។ មួយវិញទៀត រូបភាពថ្មីនេះ ត្រូវបានហ្វេនអ្នកគាំទ្រសរសើរពីនាងគ្រប់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
អ្នកនាង បេនី យ៉ាំង
បេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T